បងប្អូនត្រកូល Jonas បានត្រលប់មកវិញហើយបន្ទាប់ពីការឃ្លាតឆ្ងាយពីពិភពចំរៀងជាក្រុមនាំមកវិញនូវវីដេអូចំរៀងថ្មីដែលមានចំណងជើងថា Pom Poms ។គេមើលឃើញថាបងប្អូនទាំង ៣ នាក់នេះធំធាត់ក្លាយជាប្រុសដើមទ្រូងប្រាំហាត់ហើយ មិនដូចកាលពី ៤ ទៅ ៥ ឆ្នាំមុនទេដែលពួកគេនៅជាក្មេងនៅឡើយ ។ Jonas Brother ជ្រើសរើសយករដ្ឋ New Orleans ដើម្បីជាគោលក្នុងការថតវីដេអូបទមួយនេះ ហើយបានយកក្រុមភ្លេងនឹងអ្នករាំគាំទ្រ ហើយនិងក្រុមកីឡាប្រចាំសកលវិទ្យាល័យ Southern University ដើម្បីមកចូលរួមថតវីដេអូមួយនេះ ។ តោះយើងទៅទស្សនាទាំងអស់គ្នាទៅមើលបទថ្មីនេះពិរោះយ៉ាងណា ៕
ដោយ ៖ លីលីប្រភព ៖ eonline, youtube