ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសCNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ បានគូសបញ្ជាក់អោយដឹងថាយ៉ាងហោចណាស់ មនុស្ស ៣៨ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីអាគារមន្ទីរពេទ្យវិកលចរិកមួយកន្លែងបានឆាបឆេះ កាលពីព្រឹកថ្ងៃសុក្រ មុននេះបន្តិច ជិតទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ។

គួររំឭកផងដែរថា ការលើកឡើងខាងលើនេះ វាក៏ជាការបញ្ជាក់ ពីមន្រ្តីផ្លូវការមកពីក្រសួងសុខាភិបាលប្រទេសរុស្ស៊ីផងដែរ ដោយនៅក្នុងនោះ ក៏មានការអះអាងបន្ថែមថា ការឆាបឆេះអាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី តែទោះជាយ៉ាងណា ករណីនេះ ក៏កំពុងតែស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ តែដោយសារតែមាន ផ្សែងខ្មៅខ្មួរខ្មាញ់ខ្លាំងពេក ទើបធ្វើអោយមានការរាំងស្ទះក្នុងយកចេញនូវសាកសពដែលបានស្លាប់ បន្ទាប់ពីអគ្គីភ័យបានវាយប្រហារសំណង់អាគារមន្ទីរពេទ្យវិកលចរិកមួយជាន់នេះ៕
ដោយ ៖ ពិសីប្រភព ៖ CNN