តារាចំរៀង Hip Hop Rap ស្បែកសដ៏ល្បីបំផុតក្នុងប្រវត្តិសាស្ត្រ Eminem បន្ទាប់ពីបាត់មុខយូរឥលូវនេះបានត្រឡប់មកវិញជាមួយនិងអាល់ប៊ុមថ្មី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ។ជាមួយនិងអាល់ប៊ុមថ្មី Eminem ក៏បានចេញវីដេអូចំរៀងបាន ២ បទរួចមកហើយ ដោយថ្ងៃនេះវី-ដេអូទី ៣ បានចេញមកដែរ ដែលជាបទមួយដែលទស្សនិកជន ទន្ទឹងរង់ចាំជាយូរមកហើយ ។
បទថ្មីដែលទស្សនិកជន បានទន្ទឹងរង់ចាំ ទស្សនាវីដេអូនេះ មានចំណងជើងថា Rap God ដែលជាស្នាដៃនិពន្ធយ៉ាងអស្ចារ្យបំផុត របស់ Eminem ដែលត្រូវបាន DJ និងអ្នក Rap ល្បីៗជាច្រើនសរសើរបទនេះ ។ អ្វីដែលពិសេសនោះគឺ Eminem បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យមួយគឺ Rap ១០០ ពាក្យក្នុង ១៦ វិនាទីដែលកាលពីមុន យើងធ្លាប់តែដឹងថាមានតែ Busta Rhymeប៉ុណ្ណោះដែលអាច Rap លឿនបែបនេះបាន ។ ចង់ដឹងថាបទនេះ អស្ចារ្យយ៉ាងណាទៅយើងទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube