កំពូលបុរស Naked Cowboy ដែលដើរស្លៀកខោក្នុងច្រៀងតាមផ្លូវនៅទីក្រុង New York នោះគេកំពុងមានវិធីថ្មីក្នុងការរកលុយតាមរយៈការបើកអោយក្រុមហ៊ុនផ្សេងៗមកចរចារសាក់រូប Logoរបស់គេនៅលើដងខ្លួនរបស់ Naked  Cowboy នេះដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ព្រោះគេធានាថាផលិតផលនឹងបានទៅដល់មនុស្សរាប់លាននាក់ព្រោះគេទៅណាមកណាគឺមិនដែលមានអ្វីជាប់ខ្លួនក្រៅពីខោក្នុងមួយនោះទេ។ជាធម្មតារឿងនេះវាធ្លាប់បានកើតឡើងច្រើននាក់មកហើយដែលគេបានប្រើប្រាស់ខ្លួនគេក្នុងការសាក់រូបផ្សាយពាណិជ្ជកម្ម តែសម្រាប់បុរសម្នាក់នេះ មិនមែនសាក់រូបដាក់កុងត្រាមួយជីវិតនោះទេគឺគេគ្រាន់តែគិតកុងត្រាមួយខែ ប៉ុណ្ណោះហើយគេនឹងសាក់រូបដែលអាចជាប់បានត្រឹមមួយខែផងដែរ។គេមានគំនិតនេះក្រោយពដែលដែលបានសិក្សាអំពីការសាក់រូបផ្សាយពាណិជ្ជកម្មដែលកាលពីសម័យឆ្នាំ ២០០០ មានគេអាចរកបានដល់ទៅ ១ សែនដុល្លាអាមេរិក ហើយជំហានដំបូងរបស់គេគឺ ជួលថ្ងាសរបស់គេដាក់ផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ២ ម៉ឺនដុល្លាក្នុង ១ ខែ៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ Bussinessinsider