ភ្នំពេញ៖ អតីតពិធីករ ល្បីល្បាញរបស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលមានសំនួនវោហាស័ព្ទមិនចេះរឹងស្ងួត លោក ភោ សុផានិត បានលោតចូលស្ថានីយទូរទស្សន៍ ហង្សមាស ព្រោះលោកបានលាឈប់ពី ស៊ីធីអិន ដើម្បីបំពេញកាងារមួយចំនួន រួចក៏ធ្វើជា ពិធីករនៅ ស្ថានីយទូរទស្សន៍មួយ នៅសៀមរាប និងក៏ជាម្ចាស់ភាគហ៊ុន មួយចំណែកផងដែរ ។ បន្ទាប់ពីវិលពីសៀមរាបវិញ លោកហក់ចូល ហង្សមាស ដោយសារលោកធ្លាប់ជាពិធីករ ឲ្យផលិតកម្មចម្រៀងដ៏ធំនេះ ក្នុងកម្មវិធី ប្រគំតន្រ្តីនានា មុនពេលហង្សមាស បើកជាទូរទស្សន៍របស់ខ្លួន។

ពីធីករសម្ដីផ្អែមស្ទើរ តែស្រមោចរោម ភោ សុផានិត កំពុងតែរងពាក្យល្បីល្បាញថា ពេលនេះលោកក៏បានរៀបបង្វេចចាកចេញពី ហង្សមាស រួចបាត់ទៅហើយ ។ កម្មវិធី វិមានសុបិន ដែលជាកម្មវិធីប្រគំតន្រ្តី បែបជំនាន់បារាំង ដែលលោកជាពិធីករ ត្រូវបានជំនួស ដោយលោក ញ៉ែម សុគន្ធ។ ចំណែកកម្មវិធី រដូវរីករាយវិញ គឺត្រូវលុបចោលតែម្ដង ។

ប្រភពពីស្ថានីយទូរទស្សន៍ ហង្សមាស បាននិយាយថា លោក ភោ សុផានិត បានបាយៗ ពីស្ថានីយទូរទស្សន៍ ហង្សមាស បាត់ទៅហើយ.. ក្រោយពីលោកមិនសូវទទួលបានកម្មវិធីអ្វីលេចធ្លោរ ។ លោក ភោ សុផានិត មិនមានជំលោះឬ អាក់អ ន់ស្រពន់ចិត្តជាមួយ អ្នកណាទេ តែលោក ភោ សុផានិត គាត់រវល់ជាមួយ ការងាររដ្ឋច្រើនជាង ព្រោះគេដឹងថា ក្រៅពីការងារសិល្បៈ លោកជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ ។

នៅថ្ងៃកម្មវិធី អាណាចក្រតារា ក៏សង្កេតឃើញវត្តមានលោកចូលរួមនឹងគេដែរ ដែលបង្ហាញថាលោកនៅស្រឡាញ់សិល្បៈ នៅមិនអាចឆ្ងាយពីសង្គមនេះបានទេ។ តែមិនទាន់ប្រាកដថា លោកនឹងមានវត្តមាន លើស្ថានីយទូរទស្សន៍ថ្មីណាមួយឲ្យប្រាកដឡើយ។

នៅថ្ងៃច័ន្ទនេះ LookingTODAY មិនអាចសុំការបំភ្លឺ ពីលោក ភោ សុផានិត បានទេ ខណៈដែលទូរស័ព្ទលោក មិនអាចទាក់ទងបាន..៕

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល