អាមេរិក៖ តាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារសារពត៌មាន អាមេរិកបានអោយដឹងថា​ ពេលបច្ចុប្បន្ននេះមានកត្ដាជាច្រើនដែលបណ្ដាលអោយមានភ្លើងឆេះព្រៃ នៅសហរដ្ឋអាមេរិកជាញឹកញាប់។ គ្រោះមហន្ដរាយនេះបានបំផ្លិចបំផ្លាញធនធានព្រៃឈើ នៅរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ស្ទើរគ្នានសល់។width=450

កត្តាដែលបណ្ដាលអោយភ្លើងឆេះព្រៃរួមមាន៖

១. ការជក់បារីរបស់ប្រជាពលរដ្ឋ

width=450

FBI ភាក់ងារស៊ីបអង្កេតផ្នែកព្រៃឈើ បានអោយដឹងថា ថ្មីៗនេះភ្លើងឆេះព្រៃនៅឯ Waldo Canyon ក្នុងរដ្ឋ Colorado នៅតែបន្ដឆេះនៅឡើយ។ ការឆេះព្រៃនេះបណ្ដាលអោយប្រជាជនប្រមាណជាង ៣០,០០០ នាក់ត្រូវជម្រៀសខ្លួនដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ តាមការធ្វើស្ថិតិរបស់រដ្ឋភិបាលបានបញ្ចាក់ថាភ្លើងឆេះព្រៃដែលបណ្ដាលមកពីការជក់បារីរបស់ប្រជាពលរដ្ឋគឺធ្វើអោយឆេះព្រៃ មានទំហំប្រមាណជា ៥.៣៦ លាន acres (គិតត្រឹមឆ្នាំ ២០១១)។២. ការប្រើប្រាស់អាវុធជាតិផ្ទុះ

width=450

តាមសេចក្ដីរាយការណ៍របស់ Christain Science Monitor បានអោយដឹងថា ប៉ុន្មានខែកន្លងទៅនេះ ដោយសារមានការផ្ទុះអាវុធ ដូចជាការលួចបាញ់សត្វព្រៃ បានធ្វើអោយភ្លើឆេះព្រៃចំនួន ២០កន្លែង​ ដែលស្មើនឹង​ ៤០​ miles ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋ SaltLake ត្រូវបានបំផ្លិចបំផ្លាញ។        ៣. ការធ្វើផ្លូវទេះភ្លើង

width=450

ខណៈដែលធ្វើកំណាត់ផ្លូវរទេះភ្លើង កម្មករភាគច្រើនតែងតែមានការធ្វេសប្រហែស ដែលពួកគេមិនបានយករនាំងបាំងអោយស្រួលបួល ដូច្នេះពេលផ្សារដែក កម្ទេចភ្លើងក៏ហើរទៅប៉ះធុងហ្គាស ឫព្រៃឈើតែម្ដង។ តាមសេចក្ដីរាយការណ៍ពី NBC បានអោយដឹងថា អង្គការ UnionPacific Railroad បានចំណាយ​ថវិការរហូរដល់ ១០២​ លាន​ដុល្លារ នៅឆ្នាំ ២០០៨ ក្នុងទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបណ្ដាលមកពីការធ្វើផ្លូវរទេះភ្លើងនេះ៕

 

ដោយ៖ សារិនប្រភព៖ msn