មើលទៅរូបភាពខាងលើនោះវាហាក់បីដូចជាស្ថានីយអវកាស ឬជាអ្វីមួយដែលមាននៅក្នុងរឿងមនុស្សភពផ្សេង។ ប៉ុន្តែវាការពិតទៅគឺជាគំរូប្លង់សាងសង់អាកាសយានដ្ឋានថ្មីក្នុងទីក្រុង ឡុងដ៍។នេះគឺជាគំរោងមួយដែលចេញដោយ Major Global Architecture ដែលបានប្រាប់មកថាជាគំរោងនាពេលអនាគតខ្លីមួយ។
ចំពោះគំរោងនេះអ្នកដំណើរគឺត្រូវ ពិនិត្យរបស់របររបស់ខ្លួនមុន និងពេលចូលមកដល់នៅក្នុងអាកាសយានដ្ឋាននេះ ដែលនឹងក្លាយជាអាកាសយាន្តដ្ឋានធំបំផុតនៅក្នុងទីក្រុង ឡុងដ៍ ដែលមានទីតាំងបណ្ដែតទឹក និងនៅកណ្ដាលពីសួន Canary Wharf និង សួន Olympic Park។
ទីតាំងដែលនឹងត្រូវសាងសង់អាកាសយាន្ដដ្ឋានយក្សនេះនឹងត្រូវបានសង់លើកោះ Boris Islandចំពោះការធ្វើដំណើរពីលើកោះមកផ្ទៃដីនៃទីក្រុង ឡុងដ៍ នោះនឹងត្រូវបានគេធ្វើឡើង ដោយការប្រើប្រាស់រថភ្លើងល្បឿនលឿន៕
ដោយ៖ ម៉ូកាប្រភពពី៖ Dailymail