មនុស្សលើពិភពលោកតែងតែ រវល់ជាមួយនឹងការងារប្រចាំថ្ងៃ គិតច្រើន មិនសូវមានពេលទំនេរ ដែលបង្កឱ្យមានអាការឈឺក្បាល ជាពិសេស នៅពេលដែលគ្មានពេលចេញទៅកម្សាន្ត ឬលំហែកាយ នៅខាងក្រៅ ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ តែម្តង។

ដូច្នេះហើយថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ មួយចំនួនដូចខាងក្រោម ដែលអាចជួយព្យាបាលអាការឈឺក្បាល បានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយកទឹកក្តៅ ១កែវ រួចយកតែបៃតង ១កញ្ចប់តូច  ត្រាំក្នុងទឹកក្តៅនោះ   បន្ទាប់មកយកក្រូចឆ្មារ ពាក់កណ្តាល ( ១ផ្លែ ពុះជា ២) ច្របាច់ទៅក្នុងទឹកក្តៅ កូរចូលគ្នាឱ្យសព្វ   រួចផឹកវាជាការស្រេច។

វិធីទី២៖ សូមយកទឹកផ្លែឪឡឹក ១កែវ លាយជាមួយនឹង ស្ករស ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវា ជាការស្រេច។

វិធីទាំង ២ ខាងលើនឹងជួយឱ្យអាការឈឺក្បាល បានធូរស្បើយ យ៉ាងឆាប់រហ័ស៕ 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ medindia