ព័ត៌មានអន្តរជាតិ ៖ បើយោងតាមអត្ថបទផ្សាយ ដែលបានចេញផ្សាយដោយគេហទំព័រ សារព័ត៌មានបរទេស chinadaily កាលពីវេលាប៉ុន្មានម៉ោងមុននេះបន្តិច បានអះអាង អោយដឹងថា ស្ពានដ៏វែង ប្រវែងជាង ៣ គីឡូម៉ែត្រ ត្រូវបានកំទេចចោល ក្នុងមួយពព្រិច ភ្នែក ពោលគឺកំទេចចោលក្នុងរយៈពេលតែ ២០ វិនាទីតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ស្ពានដ៏វែង ដែលត្រូវបានកំទេចចោលមួយនេះ មានទីតាំងស្ថិត នៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មូលហេតុដែលនាំអោយមានការសម្រេចចិត្តក្នុងការកំទេចស្ពានដ៏វែងមួយនេះចោល ក៏ព្រោះតែវាអស់លទ្ធភាពក្នុងការប្រើប្រាស់ហើយ ខណៈពេលដែលវា ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។

យ៉ាងណាមិញ បន្ទាប់ពីមានការកំទេចស្ពានចាស់ កសាងឡើងក្នុងឆ្នាំ ១៩៩៧ នេះ ទីតាំងមួយនេះ នឹងជំនួសមកវិញនូវស្ពានប្រវែង ជាង ៥ គីឡូម៉ែត្រ នៅក្នុងឆ្នាំ ២០១៥ដើម្បីបំពេញតំរូវការចរាចរណ៍ ដឹកជញ្ជូនក្នុងស្រុក ។ ខាងក្រោមនេះ ជាវីដេអូ ដែលស្ពានចាស់ ប្រវែងជាង ៣ គីឡូម៉ែត្រ ត្រូវបានកំទេចចោលក្នុងរយៈពេលត្រឹមតែ ២០វីនាទី ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily