ជប៉ុន៖ មានមនុស្សច្រើនជាង ៥,០០០នាក់ ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវ ដោយសារតែ រអិលបាក់ដីក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយនៅទិសនិរតីប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ។

យោងតាមបណ្តាញទូរទស្សន៍ Footage បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានបង្កឱ្យមានទឹកជំនន់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនខ្នងដោយសារតែគ្រោះថ្នាក់ទឹកជំនន់នេះ។
បណ្តាញទូរទស្សន៍ Footage បានបន្តថា មានសម្ភារៈ ស្បៀង និងថ្នាំពេទ្យជាច្រើន ត្រូវបានដឹក ជញ្ជូនតាមឧទ្ធម្ភាគចក្រយោធា ដើម្បីចែកឱ្យជនរងគ្រោះ និងជន្លៀសពួកគេទៅកាន់តំបន់ភ្នំ Yame ក្នុងខេត្ត Fukuoka នៅភាគខាងជើងកោះ Kyushu។

យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ Kyushu បានចាប់ផ្តើមធ្លាក់ភ្លៀងតាំងពីថ្ងៃពុធមកម្ល៉េះ ដែលបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ និង ២២នាក់ទៀតកំពុងបាត់ខ្លួន៕
ដោយ៖ វណ្ណៈប្រភព៖ channelnewsasia.