ភ្នំពេញ៖ ប្រភពព័ត៌មានផ្លូវការមួយ បានឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី ប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា មានគំរោង ដឹកនាំអ្នកគាំទ្រ ដាំដើមឈើចំនួន ១០ ០០០ ដើម នៅទូទាំងប្រទេស ក្នុងគោលបំណង កាត់បន្ថយគ្រោះធម្មជាតិ និងថែរក្សាបរិស្ថាន នៅក្នុងសហគមន៍។

មិនត្រឹមតែជាតារាចម្រៀងល្បីប្រចាំ ប្រទេសនោះទេ កញ្ញា មាស សុខសោភា គឺជាតារាស្រីមួយដួង ដែលតែងតែចូលរួម សកម្មភាពក្នុង សង្គមជាញឹកញាប់។ ជាក់ស្តែងដូចនៅពេលនេះ កញ្ញា មាស សុខសោភា នឹងអ្នកគាំទ្រ ដែលមានឈ្មោះថា សមាគមបេះដូង មាស សុខសោភា ឬ “Meas Sokso-phea Heart Foundation” បានរួមគ្នាបង្កើតគំនិត ដាំដើមឈើចំនួន ១០ ០០០ ដើម ដើម្បីជាម្លប់ និងបរិស្ថានល្អបរិសុទ្ធ ជាពិសេសដើម្បី កាត់បន្ថយគ្រោះធម្មជាតិ ក៏ដូចជាបណ្តុះគំនិតឲ្យ កូនខ្មែរជំនាន់ក្រោយ ចេះស្រឡាញ់ និងការពារសម្បត្តិធម្មជាតិ។

ជាមួយនឹងសកម្មភាពសហគមន៍មួយនេះ កញ្ញា មាស សុខសោភា ក៏បានអំពាវនាវពីសំណាក់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដ៏ដូចជា ស្ថាប័ននានា ឲ្យចូលរួមទាំងអ្នកគ្នា ដើម្បីបរិស្ថាន ក្នុងសហគមន៍ជាពិសេសក្នុង ប្រទេសកម្ពុជាយើង៕

width=470

width=470

width=470

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល