អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពេលថ្មីៗនេះថា នារីដ៏សស្រស់ស្អាតម្នាក់ ដែលជាតារាចម្រៀងដ៏ល្បី ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លូនភ្លាមៗខណៈដែល អ្នកគាំទ្រនាងបានស្គាល់ថា តារារូបនេះជាចោរ ហើយបានទូរស័ទ្ទទៅកាន់ប៉ូលីស។

នាង Paige Flasherty មានវ័យ ១៩ឆ្នាំ គឺជាក្រុមចម្រៀង Twisted នៅក្រុង Newcastle។នាងត្រូវក្រុមប៉ូលីសចាប់ខ្លួន ស្របពេលដែលនាង បានមកសម្ដែងជាមួយក្រុមក្នុងតំបន់ Jarrow ប៉ែកខាងត្បូងក្រុង Tyneside ។

នាង Paige ត្រូវបានគេស្គាល់ថាជាចោរ
លោក Brown គឺជាអ្នកស្គាល់ចោរនារីរូបនោះ បាននិយាយថា លោកស្គាល់រូបនាងច្បាស់ណាស់ ព្រោះនាងគឺជានារីក្មេង ស្រស់ស្អាត ដែលតែតែលួចរថយន្ដ របស់គេយ៉ាងសកម្មក្នុងចក្រភពអង់គ្លេស។ ទោះបីជាយ៉ាណាក៏ដោយ តុលាការ នឹងធ្វើការជនុំជម្រះរឿងក្ដីនាងPaige នៅដើមខែមេសានេះ៕
ដោយ៖ នារីប្រភព៖ newsday