កាលពីថ្ងៃទី ២តុលាកន្លងទៅ នៅក្នុងសន្និសីទកាសែតមួយ តារាសំដែងស្រីរបស់ចិន នាង Zhang Warm Ya បានបង្ហើបពីរឿងគួរអោយហូសចិត្តមួយ ដែលបានកើតឡើងចំពោះខ្លួន។

តារាសំដែងស្រីរូបនេះ បានថ្លែងថា កាលពីពេលកន្លងទៅ នាងធ្លាប់បានទទួលសារទូរស័ព្ទពីអ្នកយកព័ត៌មានម្នាក់ ដោយនៅក្នុងសារនោះបានសរសេរថា ប្រសិននាងព្រម គេងជាមួយអ្នកយកព័ត៌មាននោះ បុរសនោះនឹងជួយសរសេរឡង់សេរូបនាងអោយឆាប់ល្បីឈ្មោះ។
Zhang Warm Ya ថ្លែងថា ៖ គាត់ទាមទារអោយខ្ញុំគេងជាមួយគាត់ដើម្បីអោយបានល្បីឈ្មោះបានឆាប់។ បើទោះជាខ្ញុំបដិសេធ ប៉ុន្ដែគាត់នៅតែផ្ញើរសារមកខ្ញុំជាបន្ដបន្ទាប់។ គាត់ថែមទាំងសរសេរថា ៖ ត្រឹមតែមួយយប់ទេ មួយយប់គឺបានហើយ។ ខ្ញុំក៏បានស្ដីអោយ តែក្រោយមកគាត់និយាយថា គ្រាន់តែលេងសើចប៉ុណ្ណោះ។ ភ្លាមនោះ ខ្ញុំបានយកបញ្ហានេះទៅប្ដឹងដល់មេរបស់បុរសម្នាក់នោះ គាត់ក៏ត្រូវដេញចេញពីការងារ។

Zhang Warm Ya បានសង្កត់ធ្ងន់ថា ខ្លួនស្លៀកពាក់សិចស៊ីពិតមែន ប៉ុន្ដែមិនមែនមានន័យថាជាស្រីរកស៊ីផ្លូវភេទនោះដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14