គ្រោះថ្នាក់ ៖ សារព័ត៌មាន Motoring បានចេញផ្សាយនូវអត្ថបទមួយដែលទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយរន្ធត់ នឹងបានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតផងដែរ តែអ្វីដែលជារឿងហួសចិត្តនោះគឺថា មាននារីម្នាក់បានរកអោយឃើញថា នាងបែរជារាំទៅវិញ ដែលមើលទៅនាងហាក់ដូចជា មានការសប្បាយរីករាយ ស្របពេលដែលនាងរាំនៅជិតនឹងសាកសពមនុស្សដែលបានស្លាប់ នៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនោះ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅលើផ្លូវ Highwayមួយខ្សែ ដែលស្ថិតនៅក្នុងតំបន់ Nizhny Novgorod ប្រទេសរុស្ស៊ី ដោយសារតែឡាន Subaru មួយគ្រឿងបើកក្នុងល្បឿនលឿន ស្ទុះទៅបុកឡានហ្សីបមួយផ្សេងទៀតដែលចតនៅស្ងៀមរហូតទាល់តែក្រឡាប់ផ្ងារជើងទ្រមេឃ នឹងបានបណ្តាលអោយបុរស ក៏ដូចជាភរិយា នៅក្នុងឡានហ្សីបបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
លុះក្រោយមក ក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមប៉ូលីសមានសមត្តកិច្ច ដោយពួកគាត់បានបញ្ចាក់អោយដឹងផងដែរថា បុរសដែលជាអ្នកបើកឡាន Subaru បង្កហេតុមួយគ្រឿងនោះ គឺស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយរឿងដែលហួសចិត្តនោះគឺថា មាននារីម្នាក់ផ្សេងទៀត ដែលជាអ្នករួមដំណើរនៅក្នុងរថយន្តបង្កហេតុ ក៏ដូចជា ស្តិតនៅក្នុងស្ថានភាពស្រវឹងដូចគ្នានោះ បែរជាចេញមករាំ ជិតនឹងសាកសពដែលបានស្លាប់បាត់បង់ជីវិតនោះទៅវិញ។
ភ្លាមៗនោះ ក៏មានការសំរបសំរួល ក៏ដូចជា ការធ្វើអន្តរាគមន៍ពីភា្នក់ងារប៉ូលីសប្រចាំតំបន់នោះ ដោយបានធ្វើការឃាត់ខ្លួនអ្នកបង្កហេតុជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ Motoring