យល់ដឹង៖ តាមការសិក្សាមួយនៃសាកលវិទ្យាល័យ Edinburgh ស្កុតឡែនបានអោយដឹងថា បុរសប្រមាណជា ៧០ភាគរយអាចមានបញ្ហាសុខភាពផ្លូវភេទ បើសិនគេចូលចិត្ដប្រើបា្រស់ថាំ្នលេប រាល់ពេលគេធ្វើការរួមភេទជាមួយដៃគូររបស់គេ។width=455

វេជ្ជបណ្ឌិត Lee Smith គ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា​​ បុរសដែលប្រើប្រាស់ថ្នាំលេបពេលរូមភេទ គឺឆាប់កើតនឹងមានបញ្ហាទាក់ទងផ្លូវភេទណាស់ ជាពិសេស គឺទឹកកាម(Sperm) តែម្ដង។ គាត់បានបន្ដថា បុរសងាយនឹងខ្សោយ ឬទឹកកាមតិចណាស់​ បើសិនជាមានការប្រើប្រាស់ថ្នាំលេបញឹកញាប់។width=455លោកវេជ្ជបណ្ឌិតបានបន្ដថា​ ការខ្សោយក្រលាន ក៏ឆាប់នឹងកើតឡើងដែរ ប្រសិនជាបុរសនូវតែបន្ដការអនុវត្ដប្រើប្រាស់ថាំ្នលេប ពេលនៅលើគ្រែ។ ចុងបញ្ចប់លោកគ្រូទពេទ្របានផ្ដល់យោបល់ថា ពួកបុរសគួរតែ ញ៉ាំអាហារបំប៉នសុខភាពវិញ បើសិនជាគេចង់បាន ការរួមភេទបានយូរ។ ជាពិសេស គឺពួកបុរសត្រូវអនុវត្ដតាមលក្ខណធម្មជាតិរបស់វា ដើម្បីជាប្រការជៀសវាង ការខូចសុខភាពកាន់តែធ្ងន់ធ្ងរ៕

ដោយ៖ សីហាប្រភព៖ telegraph