អាហ្វហ្គានីស្ថាន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថាយ៉ាងហោចណាស់ ក្មេងសិស្សសាលាបឋម   ​១០ នាក់  និង  កងកម្លាំងការពារសន្តិសុខមកពីអង្គការណាតូ ២ រូបផ្សេងទៀត ត្រូវបានសម្លាប់ កាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត។

មន្រ្តីប៉ូលីសម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះបន្ទាប់ពីមានការវាយប្រហារ  ទៅលើផ្សារមួយកន្លែង  ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ពោលគឺនៅក្នុងខេត្ត Paktia នេះបើតាមការអោយដឹងពីក្រសួងមហាផ្ទៃ។

width=427

លើសពីនេះ បើយោងតាមអ្នកនាំពាក្យមកពីក្រសួងមហាផ្ទៃ  លោក ediq Sediqqi បានបន្ថែមអោយដឹងថា  ជនដៃដល់បានបើកការវាយប្រហារ   ទៅនឹងចំនុចស្នូលនៃផ្សារតែម្តង ស្ថិតនៅក្នុងស្រុក Samkanai  ដែលបានបណ្តាលអោយមនុស្ស  ១៦ នាក់ទទួលរងរបួសធ្ងន់ និងស្រាល។

យ៉ាងណាមិញ  ក្រសួងមហាផ្ទៃ   ក៏បានចេញសេចក្កីថ្លែងការណ៍ផងដែរថា  ករណីបំផ្ទុះគ្រាប់បែកខាងលើនេះ     គឺក្រុមបះបោរ  តាលីបង់  ស្ថិតនៅពីក្រោយ  តែក្រុមឧទ្ទាមបះបោរតាលីបង់មួយនេះ    នៅតែមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើយទេ  ស្របពេលដែលក្រុមបះបោរប្រឆាំងមួយនេះ ​ ជារឿយៗតែងតែធ្វើការវាយប្រហារ  ដោយការបំផ្ទុះគ្រាប់បែក៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN