នៅឯព្រឹត្ដិការណ៍នាពេលថ្មីៗនេះ កញ្ញា Mookda Narinrak បានសារភាពថា នាង និងលោក Kem Hussawee កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ដោយសារតែពួកគេជួបគ្នាជាញឹកញាប់។

/

លោក Kem Hussawee បានបង្ហើបឱ្យដឹងថា លោកមានអារម្មណ៍ថា អៀនបន្ដិច នៅពេលដែលលោក នៅជាមួយនឹងកញ្ញា Mookda Narinrak ។ នៅពេលដែលលោក នៅជាមួយអ្នកដទៃក្រៅពីនាង លោកនិយាយទៅកាន់ពួកគេធម្មតាៗ ។

/

តារាប្រុសរូបនេះ បានបន្ថែមថា៖” ខ្ញុំមានអារម្មណ៍ស្លុងស្មារតីចំពោះនាង”។ តារាស្រីគ្រាន់តែលឺដូច្នេះ ក៏ផ្ទុះសំណើច និងឆ្លើយតបថា “No” ទៅកាន់អ្នកកាសែត ។ កញ្ញា Mookda Narinrak បញ្ជាក់ថា បច្ចុប្បន្ន ពួកគេគ្រាន់តែជាតារារួមអាជីពប៉ុណ្ណោះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate