ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស  ដេលីម៉ែល កាលពីវេលាល្ងាចម្សិលមិញ នេះ បានចេញផ្សាយអោយដឹងថាក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមរថភ្លើងជាច្រើនសិប នាក់ មានពេលមួយនោះ បានផ្អើលនាំគ្នាសហការរីករាយ ក្នុងការរុញច្រានរថភ្លើងដែលមាន ទម្ងន់ដល់ទៅ ៣២ តោន អោយផ្អៀង ដើម្បីជាការជួយសង្គ្រោះស្រ្តីវ័យកណ្តាលម្នាក់  បន្ទាប់ពីបានជាប់គាំងទៅនឹងចន្លោះតូច ៨ អ៊ីង ពោលគឺ ចន្លោះរថភ្លើង និងជម្រាលផ្លូវដើរតែម្តង។

width=447

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានវ័យប្រមាណជាង ៣០ ឆ្នាំ​  ដោយ ឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា   ករណីគ្រោះថ្នាក់ចៃដន្យខាងលើនេះ  បានកើត ឡើងនៅឯស្ថានីយ៍រថភ្លើង   JR Minami-Urawa station ភាគខាងជើង ទីក្រុងតូក្យូ  ប្រទសជប៉ុន។

width=447

យ៉ាងណាមិញ បើនិយាយពីមូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់ចៃដន្យមួយនេះ ព្រោះស្រ្តីជាជនរងគ្រោះ បានរអិលដួល និងជាប់ជើងចូលទៅក្នុងចន្លោះ ៨ អ៊ីង ដ៏តូចនោះតែម្តង។   ជាការពិត  កម្លាំងសាមគ្គីពិតជាទទួលបានជោគជ័យ នោះគឺ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ បាននាំគ្នាសហការគ្នា ដោយរុញច្រានរថភ្លើងនោះរួចអូសស្រ្តីជាជនរងគ្រោះចេញតែម្តង   ។ គួររំឭកផងដែរថា  បន្ទាប់ពីមានការជួយសង្គ្រោះភ្លាមៗ ស្រី្តជាជនរងគ្រោះ ក៏បានទាញចេញពីចន្លោះតូចនោះ ដោយមិនបានទទួលរងរបួសធ្ងន់ធ្ងរនោះទេ៕

ចងចាំ ៖ សាមគ្គីភាព រមែងតែងនាំមកនូវ ភាពជោគជ័យ ៕

ដោយ ៖ ពិសីប្រភព ៖ ដេលីម៉ែល