ជំងឺឈឺក្បាលជង្គង់ ច្រើនកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ ហើយវា ធ្វើឲមានការឈឺចាប់ និងពិបាកក្នុងការធ្វើដំណើរ ។​ ជំងឺនេះ បណ្តាលមកពី ការរងរបួសជង្គង់ ការខះទឹកសន្លាក់ រឺដោយសារ បញ្ហាវ័យ។ ដូចនេះ យើងសូមណែនាំ លោកអ្នកនូវវិធីព្យាបាលងាយៗ មួយចំនួនដែលមានដូចខាងក្រោម៖width=601 វិធីទី១ យកប្រេងដូង កន្លះពែង ហើយដាក់ដាំវា រួចទុកឲនៅក្តៅឧណ្ណៗ ដើម្បីលាបទៅលើជង្គង់ ដែលឈឺ ជាការស្រេច។ វិធីទី២ យកទឹកដោះគោក្តៅ១កែវ លាយជាមួយម្សៅរមៀត ១ស្លាបព្រាកាហ្វេ ហើយកូរឲសព្វ រួចទទួលទានជារៀងរាល់យប់។ វិធីទី៣ យកគ្រាប់សណ្តែកបណ្តុះមួយក្តាប់ មកលីង ហើយបុកឲម៉ដ្ឋ រួចយកវា២ស្លាបព្រាកាហ្វេ ទៅលាយជាមួយទឹកបន្តិច បន្ទាប់មកលាបលើកន្លែងដែលឈឺ ជាការស្រេច។

ប្រែសំរួលដោយ៖  មុន្នីប្រភព៖  homevida