រង្វង់ភ្នែកខ្មៅ គឺជាបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយវាក៏ជាផ្នែកមួយ ដែលធ្វើឲ បាត់បង់រូបសម្រស់ផងដែរ។ មូលហេតុដែលបង្កឲរង្វង់ភ្នែក​ ប្រែទៅជាខ្មៅមានដូចជា វ័យជរាដែលធ្វើឲ ស្បែកប្រែទៅជាស្ងួត ភាពតានតឹងខាងផ្លូវចិត្ត និងផ្លូវកាយ ការទទួលទានដំណេកមិនគ្រប់គ្រាន់ និង របប អាហារខុសប្រក្រតី ឬប៉ះពាល់ដល់សុខភាព។ ថ្ងៃនេះ យើងសូមណែនាំ​ លោកអ្នកនូវវិធីងាយៗ មួយចំនួន ក្នុងការកំចាត់ចោល រង្វង់ភ្នែកខ្មៅ បានយ៉ាងមានប្រសិទ្ធិភាព។width=500 វិធីទី​១៖ ចិតសំបកផ្លែត្រសក់ កន្លះផ្លែ និងដំឡូងបារាំង ១ផ្លែ ចិញ្ច្រាំឲម៉ដ្ឋ ហើយត្រងយកទឹក បន្ទាប់មកយកក្រណាត់ស្អាតជ្រលក់ទឹកនោះ ហើយបិតលើត្របកភ្នែកជុំវិញរង្វង់ខ្មៅ ទុករយៈពេល ១៥ ទៅ២០ នាទី ទើប លាងសំអាតចេញថ្នមៗ ជាការស្រេច។

វិធីទី​២៖ កិនប៉េងប៉ោះ ១ផ្លែ ត្រងយកតែទឹក លាយជាមួយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ម្សៅរមៀត១ចិប ម្សៅក្រាម ២ស្លាបព្រាកាហ្វេ រួចកូរឲសព្វ បន្ទាប់មកលាបលើរង្វង់ភ្នែកខ្មៅ លាងទឹកចេញបន្ទាប់ពីទុកបាន ១៥ នាទី។

វិធីទី​៣៖ កិនស្លឹកជីអង្កាមស្រស់ ១ក្តាប់ រួចច្របាច់ទឹកក្រូចឆ្មារកន្លះផ្លែចូល ហើយលាបទៅលើស្នាមខ្មៅ ជុំវិញភ្នែក ទុក ១៥នាទី ទើបលាងទឹកចេញ។

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖  homeveda