អ្នកជំងឺឈឺបំពង់ក តែងតែមានអាការៈដូចជា មានការឈឺចាប់នៅពេលលេបទឹកមាត់ ការរលាកបំពង់ក គ្រុនក្តៅ រឺក៏ព្រឺក្បាល។ ដូច្នេះ ខាងក្រោមនេះ គឺជាវិធីព្យាបាល បែបធម្មជាតិ ដ៏មានប្រយោជន៏ សំរាប់អ្នកឈឺបំពង់ក៖ // វិធីទី១

យកទឹក្រូចឆ្មារ១ស្លាបព្រាបាយ លាយជាមួយម្រិចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ ហើយថែម អំបិលកន្លះស្លាបព្រាកាហ្វេ រួចកូរឲសព្វ បន្ទាប់មកដាក់កំដៅវា រហូតដល់ក្តៅឧណ្ណៗ ជាការស្រេច។ ទទួលទាន ជារៀងរាល់ថ្ងៃ។ វិធីទី២៖ យកទឹកក្តៅ១កែវ លាយជាមួយម្រិចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ អំបិលកន្លះស្លាបព្រាកាហ្វេ ហើយថែម ម្សៅដើមយីហ៊ុបកន្លះស្លាបព្រាកាហ្វេ កូរឲសព្វ រួចទុកវាឲនៅក្តៅឧណ្ណៗ។ យកវាខ្ពុរមាត់ ២ដងក្នុងមួយថ្ងៃ។

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  homeveda