អេស៉្បាញ៖ បុរសម្នាក់ ត្រូវបានប៉ូលីសប្រទេសអេស៉្បាញ ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈដែលបុរសនោះ បានលួចឆ្លងដែន ដោយធ្វើដំណើរតាមនាវាចម្លង ពីតំបន់ Tangiers នៃប្រទេសម៉ូរ៉ុកកូ ទ្វីបអាហ្វ្រិក។

បុរសដែលមានវ័យ ៤៨ឆ្នាំ បានលាក់ខ្លួនអង្គុយ នៅជិតម៉ាស៊ីននាវាចម្លង ដែលជាកន្លែងប្រកបដោយគ្រោះថ្នាក់បំផុតនោះ បានប្រាប់ប៉ូលីសថា គាត់ជាជនជាតិអាល់ហ្សេរី បានធ្វើដំណើរតាមយន្ដហោះមកដល់ម៉ូរ៉ុកកូ រួចក៏ចង់លួចឆ្លងដែនមកកាន់ប្រទេសអេស៉្បាញនេះ គឺក្នុងគោលបំណង ស្វែងរកការងារធ្វើ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាអំពើខុសច្បាប់មួយ ដែលត្រូវតែទទួលទោសតាមផ្លូវច្បាប់។ ប៉ូលីស ក៏បានបញ្ជូនបុរសម្នាក់នេះ ទៅកាន់ការិយាល័យឆ្លងដែនខុសច្បាប់ប្រទេសអេស៉្បាញផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ newsday