នាងLa Pascualita រឺ ក្មេងស្រីតូច Pascuala គឺជារួបតាំងពាក់សំលៀកបំពាក់អាពាហ៍ពិពាហ៍ដែលតាំងនៅមុខកញ្ចក់ក្នុងហាងមួយនៅ Chihuahua ប្រទេសMexico តាំងពី៧៥ឆ្នាំមុន។វាមានរយៈពេលជាយូរមកហើយចំពោះហាងសំលៀកបំពាក់អាពាហ៍ពិពាហ៍មួយនេះ ដែលបានរក្សាទុកនូវរូបតាំងសំលៀកបំពាក់អាពាហ៍ពិពាហ៍នេះ តែរូបតាំងនេះគឺមានប្រវត្តិយ៉ាងអាកំបាំងនៅពីក្រោយ។ មានដំណាលរឿងមួយនៅក្នុងទីក្រុងនិយាយថាៈ La Pascualita មិនមែនជារូបតាំងទេ ប៉ុន្តែដោយសារកូនស្រីម្ចាស់ហាងពីមុនបានចាក់ថ្នាំរក្សាទុកសាកសព្វLa Pascualita បានយ៉ាងល្អ។ អស់ពេលរយៈជាច្រើន រឿងLa Pascualita បានគូរជាគំនូរសំរាប់ភ្ញៀវទេសចរមើលក្នុងប្រទេសMexico។ បច្ចុប្បន្ន មនុស្សជាច្រើនមកពីអាមេរិចខាងត្បូង អាមេរិច និងអ៊ឺរ៉ុបបានចំណាយប្រាក់ដើម្បីមើលសពកូនក្រមុំ។ មនុស្សជាច្រើនប្រឡាក់ច្រមុះរបស់ពួកគេដោយសារប៉ះនឹងបង្អួចហាងនៅពេលមើលរូបសំណាក់ និងព្យាយាមស្វែងរកឲ្យឃើញថា តើនាងជាមនុស្សពិត រឺ មិនពិត? ពួកគេបានចូលទៅក្នុងហើយសម្លឹងមើលរូបនាង និង មើលគ្រប់ផ្នែករបស់នាង។ មនុស្សជាច្រើនដើរចេញហើយនិយាយថាៈ នាងគឺជាមនុស្សពិត។
La Pascualita បានតាំងជាលើកដំបូងនៅមុខហាងកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៣០ ពាក់សំលៀកបំពាក់កូនក្រមុំ។ មនុស្សជាច្រើនមិនអាចរកឃើញសញ្ញាពីរូបសំណាក់ថ្មីនេះ ជាមួយការដាក់នូវភ្នែក សក់ពិត និង ការផាត់ស្បែកមុខ។ ថ្មីៗនេះពួកគេដឹងថា រូបសំណាក់នេះដូចដូចម្ចាស់ហាងនៅពេលនោះ គឺនាងPascuala Esparza។ វាមិនយូរទេសំរាប់ពួកគេមកទីនេះធ្វើការសន្និដ្ឋានថា រូបសំណាក់ត្រូវបានរក្សារូបរាងមិនឲ្យរលួយរបស់កូនស្រីនាងដែលស្លាប់ក្នុងពេលថ្មីៗនេះ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាងបន្ទាប់ពីសត្វពីងពាងខ្មៅមួយខាំនាង។ការនិយាយនេះគឺមិនមានហេតុផលគ្រប់គ្រាន់នៅកន្លែងនោះទេ ហើយពួកគេបានសំដែងការជំទាស់។ តែនៅពេលនោះនាង Pascuala បានចេញនិយាយជាផ្លូវការជំទាស់នឹងពាក្យចចាមអារាម វាគឺហូសពេលហើយ។ គ្មាននរណាម្នាក់ជឿនាងទេ ហើយឈ្មោះកូនស្រីរបស់នាងបានរលាយបាត់តាំងពីពេលនោះមក។
ដោយៈ វណ្ណៈប្រភពៈ odditycentral