ព័ត៌មានអន្តរជាតិ ៖ វាគឺជាដំណើរលើរថភ្លើងមួយដែលមិនអាចបំភ្លេចបាន ខណៈពេលដែលកំពុងតែជិះលើរថភ្លើងសុខៗ ស្រាប់តែមាននារីស្រស់ស្អាតវ័យក្មេង រាំអាក្រាតកាយល្វែងលើដែលបានបង្កជាភាពភ្ញាក់ផ្អើល ក៏ដូចជាស្រឡាំងកាំង ពេញរថភ្លើង នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Happening កាលពីប៉ុន្មានម៉ោងមុននេះ។


គួរបញ្ជាក់ផងដែរថា រឿងដែលមិននឹកស្មានដល់នេះ បានកើតនៅលើរថភ្លើង នាទីក្រុង Mont-rrey ភាគឦសាន ប្រទេសម៉ិចសិក។ ភ្លាមៗនោះ កាលដែលឃើញបែបនេះហើយ បុរសៗភាគច្រើនសម្លឺងមិនដាក់ភ្នែក ខណៈពេលដែលមានបុរសមួយចំនួនផ្សេងទៀត បានដកកាម៉េរ៉ាមកថតជាវីដេអូ និងបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូកំពុងពេញនិយមថែមទៀតផង។តែទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការរាំអាក្រាតកាយល្វែងលើ ប្រមាណជាង ៤ នាទីរួចមកបុរសម្នាក់ ក៏មានប្រតិកម្មស្តែងនូវភាពមិនពេញចិត្ត ដោយដាស់តឿននាងអោយស្លៀកពាក់វិញ ស្របពេលដែលនាងកំពុងតែរាំនៅពីមុខក្មេងមិនគ្រប់អាយុ។

គួររំឭកផងដែរថា របាយការណ៍ដដែល បានបន្ថែមអោយដឹងទាក់ទិននិងអត្តសញ្ញាណរបស់នាងផងដែរថា នាងមានឈ្មោះ Luna Bella ជាបេក្ខភាពដែលធ្លាប់ជាអ្នករាំស្រាតប្រចាំក្លឹបរាត្រី Chocolate Men’s Club ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចផងដែរ ដោយធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening