ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ត្រូវបានក្រុមភ្នាក់ងារមានសមត្តកិច្ចចាប់ញាត់គុក បន្ទាប់ពីត្រូវបានរកអោយឃើញថា បានព្យាយាមសម្លាប់កូនតូចដែលទើបនឹងកើតរបស់ខ្លួន ដោយក្របួចជាប់នៅក្នុងថង់ប្លាស្ទិច  រួចយកទៅចោលក្នុងថុងសំរាម  នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Angela Marie Janecka វ័យ ៣៩ឆ្នាំជាពលរដ្ឋរស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានកុហកប្តីរបស់ខ្លួនថា ទារិកាតូចដែលទើបតែនឹងកើតបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ  នៅក្នុងផ្ទះរបស់នាង  តែតាមពិតទៅទារិកាតូចរូបនោះ កើតមកដោយមានសុខភាពល្អទៅវិញនោះទេ  ស្របពេលដែលនាងបានវេចខ្ចប់គេក្នុងថង់ប្លាស្ទិច រួចយកទៅចោលក្នុងថុងសំរាម។

width=444

រឿងហេតុខាងលើបានបែកការ    បន្ទាប់ពីបុរសជាស្វាមីបានត្រលប់មកផ្ទះ  ដើម្បីលួងដល់ភរិយារបស់ខ្លួន ខណៈពេលដែលបានបាត់បង់ទារិកាតូចដែលទើបតែនឹងកើត។ លុះបន្តិចក្រោយមក    គាត់ក៏បានរៀបចំឥវ៉ានក្នុងផ្ទះ  បន្ទាប់ពីស្រ្តីជាម្តាយសំរាលកូនដោយខ្លួនឯងតែអ្វីដែលនឹកស្មានមិនដល់នោះគឺថា គាត់បែរជារូបឃើញទារិកាតូចនៅក្នុងថង់ប្លាស្ទិចក្នុងថុងសំរាមទៅវិញ ស្របពេលដែលគាត់យកឥវ៉ាន់ទៅចោល។

ភ្លាមៗនោះ គាត់ក៏បានទូរស័ព្ទហៅក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដើម្បីជួយអាយុជីវិតទារិកាតូច ដោយមានការអន្តរាគមន៍បានទាន់ពេល ទារិកាតូចរូបនោះ​ ត្រូវបានជួយសង្រ្គោះបានយ៉ាងជោគជ័យ    រីឯ ម្តាយចិត្តខ្មៅរូបនោះ   ត្រូវបានភ្នាក់ងារមានសមត្តកិច្ចចាប់ឃាត់ខ្លួន ដើម្បីរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ