បើតាមប្រភពព័ត៌មានបរទេស បានចេញផ្សាយនូវរឿងគ្រោះថ្នាក់ ដែលបានបញ្ជាក់អោយដឹងថា  អ្នកជំនាញដ៏កំពូលនៅលើពិភពលោក ខាងប្រលែងលេងជាមួយសត្វពស់ម្នាក់ ​ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ   ដើម្បីធ្វើការសង្រ្គោះបន្ទាន់   បន្ទាប់ពីគាត់ត្រូវបានសត្វពស់ដែលមានពិសខ្លាំងបំផុតខាំ នៅឯសួនសត្វ Worcestershire ។

/

គួរបញ្ជាក់ផងដែរថា   បុរសដែលត្រូវបានគេស្គាល់ថា  ជាអ្នកជំនាញរូបនោះមានឈ្មោះថា Mark O'Shea  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  Worcestershire Royal Hospital  តាមជើងយន្តហោះ បន្ទាប់ពីគាត់ត្រូវបានពស់អសិរពិសខាំចំជើង របស់គាត់នៅឯសួនសត្វ  Worcestershire  ភាគខាងលិចឧទ្យានជាតិMidlands Safari ដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា  ពស់ដែលបានខាំគាត់នោះត្រូវបានគេស្គាល់ថា វាគឺជាពស់ដែលមានប្រវែង វែងជាងគេលើលោក  ពោលគឺ  មានប្រវែងដល់ទៅ18ft ហើយនាពេលកន្លងមក  ពិសរបស់វាត្រូវបានអ្នកជំនាញបញ្ជាក់ថា មានពិសសមល្មមនឹងអាចសំលាប់សត្វដំរីបាន។

/

គួររំឮកផងដែរថា មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះបានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះជីវិតរបស់បុរសម្នាក់នេះ  ខណៈពេលដែលលទ្ធផល  ថាតើ  គាត់ស្លាប់ឬក៏រស់នោះមិនទាន់បានដឹងច្បាស់នៅឡើយទេ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky