ព័ត៌មានអន្តរជាតិ ៖ ផ្អើលពេញមួយយន្តហោះ ខណៈពេលដែលកំពុងតែធ្វើដំណើរលើអាកាសសុខៗ បែរជារកឃើញថា ពស់ដែលមានប្រវែងដល់ទៅ ៩ ហ្វឺត ធ្វើដំណើរជាមួយដែរ ស្របពេលដែលវារឹតជាប់ខ្លួនទៅនឹងស្លាបយន្តហោះខណៈពេលដែលត្រូវបានថតជាប់ដោយអ្នកដំណើរម្នាក់ផ្សេងទៀត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីព្រឹកមិញនេះ។

គួរបញ្ជាក់ផងដែរថា យន្តហោះនោះធ្វើការហោះហើរ ពីប្រទេសអូស្រ្តាលី ទៅកាន់ប្រទេស ប៉ាពូញ៉ូហ្គានៀ តាមអាកាសចរណ៍ Qantas ។ លើសពីនេះទៅទៀត បើតាមការអោយដឹងពីក្រុមអន្តរាគមន៍ បានអោយដឹងថា វត្តមានរបស់ពស់មួយក្បាលនេះ មិនបានធ្វើអោយមានផលប៉ះពាល់ដល់សុខសុវត្តិភាពអ្នកដំណើរនោះទេ ខណៈពេលដែលយន្តហោះនោះ បានសំរេចចិត្តក្នុងការចុះចតនៅឯកំពង់ផែ Moresby ដែលជាទីកន្លែងចុងក្រោយបង្អស់នៃដំណើរផ្សងព្រេងរបស់ពស់មួយក្បាលនេះ ។ តែទោះជា យ៉ាងណាពេលដែលធ្វើការចុះចត ពស់មួយក្បាលនោះបានងាប់បាត់ទៅហើយ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ