ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានចិន (Chinadaily) ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរថយន្តក្រុងមួយគ្រឿង រអិលធ្លាក់ចូលក្នុងជ្រោះជ្រៅ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង នាម៉ោងប្រមាណជា ៨ យប់នៅតាមបណ្តោយផ្លូវ Longde នាទីក្រុង Guyuan ប្រទេសចិន ខណៈពេលរថយន្តក្រុងមួយគ្រឿង ដឹកអ្នកដំណើរ ១៧ នាក់ ចេញដំណើរពីតំបន់ Lanzhou ទៅខេត្ត Gansu ។

លុះមកដល់កន្លែងកើតហេតុ រថយន្តក្រុងមួយនោះ បានរអិល នឹងក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅដែលក្រោយមកបានបណ្តាលអោយមនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលអ្នករបួសធ្ងន់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ដោយឡែក បើនិយាយពីមូលហេតុ ដែលធ្វើអោយរថយន្តក្រុងមួយគ្រឿងនោះ ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅ មិនទាន់បានដឹងច្បាស់នៅឡើយទេ ក៏ព្រោះតែស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily