ទំពាំងបាយជូ ជាប្រភេទផ្លែឈើម្យ៉ាង ដែលមានរាងមូលតូចៗ និង មានរស់ជាតិ ជូអែមគួរឱ្យចង់ពិសា។ ផ្លែទំពាំបាយជូ មិនត្រឹមតែ ជាប្រភេទផ្លែឈើសំរាប់ហូប តែប៉ុណ្ណោះទេទំពាំងបាយជូ ក៏ជាឱសថធម្មជាតិ សំរាប់ព្យាបាលជំងឺ មួយចំនួន ផងដែរ។

width=456

ទំពាំងបាយជូ   គឺសម្បូរណ៍ទៅដោយសារធាតុ អេនធី អ៊ុកស៊ីដេន វីតាមីន ស៊ី អេ កា បេនិង សារធាតុ  ជាច្រើនទៀត  ដែលអាចជួយ ការពារ និង ប្រឆាំងនឹងជំងឺ   មហារីកពោះវៀនធំ    ក្រពេញប្រូស្តាត   ជំងឺបេះដូង    ជំងឺសរសៃប្រសាទធ្ងន់ធ្ងរ និង ជំងឺផ្សិត។

ដូច្នេះ សូមទទួលទាន ផ្លែទំពាំងជូ ឬ ទឹកទំពាំងបាយជូ ឱ្យបានចាប់ពី ១០០ ក្រាមឡើងទៅ ក្នុង ១ថ្ងៃ អាចជួយការពារ និង ថែរក្សា រាងកាយរបស់អ្នក  ឱ្យមានសុខភាពល្អ និង ប្រឆំាងនឹងជំងឺ ផ្សេងៗ៕

ដោយ៖ វណ្ណៈប្រភព៖ nutrition