ព័ត៌មានអន្តរជាតិ​ ៖ ​ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស edvantage កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា លោកគ្រូឥតមេត្តា ជនជាតិកូរ៉េ បានវាយសិស្សស្រីយ៉ាងចាស់ដៃ ត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព

width=474

គួរបញ្ជាក់ផងដែរថា វីដេអូដែលត្រូវបានគេថតជាប់នូវសកម្មភាពឃោរឃៅបែបនោះ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម youtube កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា កន្លងទៅ ដោយទទួលបានការ Viewed ដល់ទៅ ៥១,០០០ ឯណោះ តែដោយឡែកវីដេអូនោះ មកទល់នឹងពេលនេះ ត្រូវបានគេ remove ចេញបាត់ទៅហើ់យ​ ស្របពេលដែលមានមតិរិះគន់ជាច្រើនត្រូវបានលើកឡើងផងដែរ។

width=474

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា​ នៅក្នុងវីដេអូនោះ គេឃើញលោកគ្រូឥតមេត្តាចិត្តឃោរឃៅរូប ទះកំផ្លៀងសិស្សស្រីរូបនោះ រួមជាមួយនឹងការវាយដោយកណ្តាប់ដៃរបស់គាត់ថែមទៀតផង។ គួររំឭកផងដែរថា លោកគ្រូឥតមេត្តារូបនេះ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ស្របពេលដែលមូលហេតុពិតនៃការធ្វើអោយកើតមានឡើងនូវរឿងហេតុនេះកំពុងតែតាមដានស៊ើបអង្កេត៕

ដោយ ៖ ពិសីប្រភព ៖ edvantage