ថ្មីៗនេះ មាន​វីដេអូមួយត្រូវបានគេធ្វើឡើង ដើម្បីចង់ដឹងពីទឹកចិត្តរបស់មនុស្សយើងបច្ចុប្បន្នថាពួកគេមានទឹកចិត្តបែបណា? ហើយទទួលបានការចូលទស្សនា និងគាំទ្រច្រើនគួរសមនៅលើអ៊ីធឺណេត។

វីដេអូនេះ ត្រូវបានគេថតឡើង ដោយមានមនុស្សប្រុសពីរនាក់សម្តែងក្នុងជណ្តើរយន្ត(ទូរ) ក្នុងនោះមនុស្សម្នាក់ បានយកខ្សែមកចងរឹត.ក ប៉ងសំលាប់មនុស្សម្នាក់ទៀត ក្នុងពេលដែលមានមនុស្សម្នាជាច្រើនផ្សេងទៀត មានបំណងចូលជិះ ជាបន្តបន្ទាប់គ្នា។ ពេលបានជួបទិដ្ឋភាពបែប នេះ មានអ្នកខ្លះភ័យរត់ចេញ អ្នកខ្លះមានចិត្តជួយ អ្នកខ្លះទៀតឈរថតវីដេអូ...។

/

គោលបំណង នៃការថតជាវីដេអូនេះ គឺដើម្បីចង់ដឹងពីទឹកចិត្តរបស់មនុស្សយើងសព្វថ្ងៃយ៉ាងណា ដោយចោទជាសំណួរថាៈ តើអ្នកនឹងត្រូវធ្វើយ៉ាងណា ពេលដែលឃើញមានគេយកខ្សែរឹត.ក ប៉ងសំលាប់មនុស្សម្នាក់ នៅក្នុងជណ្តើរយន្ត? , រត់, ចូលជួយ, ហៅប៉ូលិស, ថតវីដេអូ...?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលាវីដេអូ៖ youtube