អារម្មណ៍នៃក្ដីស្រឡាញដ៏ខ្លាំងក្លានឹងត្រូវថយចុះបន្ដិចម្ដងៗ នៅពេលអ្នកស្រឡាញ់គ្នាបានមួយរយៈពេល។ តាមការពិត អារម្មណ៍ស្នេហា ប្រៀបដូចជាកូនក្មេងម្នាក់ វាត្រូវការភាពផ្អែមល្ហែមការលួងលោម និងថែទាំ យកចិត្តទុកដាក់ជាពិសេស ទើបអាចមានសុភមង្គលដ៏ជ្រាលជ្រៅ។

ខាងក្រោមនេះគឺជាវិធីទាំង ១០ ដែលអាចជួយអោយស្នេហារបស់អ្នកមានភាពផ្អែមល្ហែម ៖

១.ចាត់ទុកអានុស្សាវរីយ៍ជារឿងសំខាន់

ចូរនឹកឃើញដល់ស្នាមអនុស្សាវរីយ៍ទាំងឡាយ ការណាត់ជួបគ្នា ឬស្នាមថើបលើកដំបូងជាដើមនិងស្វែងរកវិធីដើម្បីរំឭកវាឡើងវិញអោយបានញឹកញាប់។ អំណោយដ៏មានតម្លៃ ពិធីជប់លៀងដ៏សប្បាយរីករាយ មិនស្មើនឹងការដែលអ្នកអោយភាគីម្ខាងទៀតបានដឹងថា ខ្លួននៅតែចងចាំនូវស្នាមអនុស្សាវរីយ៍ពិសេសទាំងនោះជានិច្ច។ ធ្វើបែបនេះ ភាគីម្ខាងៗនឹងមានសុភមង្គលច្រើនជាងមុន។

២.ជជែកគ្នាលេងដោយផ្ទាល់

យុវវ័យសម័យថ្មី តែងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរក្សាទំនាក់ទំនងស្នេហា ប៉ុន្ដែចូរចងចាំថាវិធីទាំងនោះគ្រាន់តែជាដំណោះស្រាយសម្រាប់ពេលអ្នកមមាញឹកជាមួយការងារប៉ុណ្ណោះ។ ការនិយាយគ្នាលេងដោយផ្ទាល់មាត់នឹងធ្វើអោយភាគីម្ខាងទៀតកាន់តែជឿជាក់។

៣.ភ្ញាក់ផ្អើល និងកាន់តែភ្ញាក់ផ្អើល

width=433

សម្រាប់បុរស ផ្កាមួយទង ឬអំណោមដ៏រ៉ូមេនទិចគឺមិនដែលជាប្រការលើសជ្រុលនោះទេ ចណែកស្ដ្រីវិញ អាហារមួយពេលដែលចំអិនដោយដៃភាគីម្ខាងទៀត ក៏តែងតែធ្វើអោយមនោសញ្ចេនាល្អប្រសើរជាងមុន។

៤.ទេសចរណ៍ជាមួយគ្នា

ការធ្វើដំណើរទេសចរណ៍ទៅកន្លែងកំសាន្ដនានា ដូចជាឆ្នេរសមុទ្រ ឬទៅកាន់ស្រុកភូមិនៅជនបទ គយគន់ទេសភាពនៅតំបន់ព្រៃភ្នំ តំបន់ដែលមានសម្រស់ធម្មជាតិគួរជាទីចាប់ចិត្តគឺជាវិធីមួយជួយផ្សះផ្សាមនោសញ្ចេតនារបស់គូស្នេហ៍ដែលកំពុងជួបបញ្ហា។ ការធ្វើដំណើរនេះនឹងនាំមកនូវអារម្មណ៍ស្រស់ថ្លា និងជា F5 សម្រាប់អ្នកទាំងពីរ។

៥. ចូរអគុណដៃគូរបស់អ្នក

ចូរស្រមៃថា អ្នកគឺជាអ្នកទទួលបានពាក្យអគុណពីភាគីម្ខាងទៀត ពេលនោះអ្នកនឹងបានឃើញថា អ្នកត្រូវបានគេគោរព និងគួរជាទីមោទនៈ។ ដូច្នេះ គួរតែនិយាយពាក្យអគុណនេះទៅកាន់ដៃគូរបស់អ្នក ដោយសារតែបានធ្វើរឿងល្អដល់អ្នក។ ក្រោយមក អ្នកក៏អាចនឹងទទួលបានពាក្យដូចគ្នានេះ។

៦.កាយវិការថ្នាក់ថ្នម

width=425

ការកាន់ដៃ ការថើបដោយថ្នមៗ ឬការឱបប្រកបដោយការយកចិត្តទុកជាដើមគឺជាឥរិយាបថដ៏មានប្រសិទ្ធិភាពក្នុងរឿងស្នេហា។ ប៉ុន្ដែ កាយវិការទាំងនេះត្រូវបានគេភ្លេចចោល នៅពេលពួកគេស្រឡាញ់គ្នាបានមួយរយៈពេល។ តាមពិត អ្នកត្រូវដឹងថា នៅពេលមានភាពស្និទ្ធស្នាល ដល់កម្រិតណា ស្នេហាក៏ត្រូវការកាយវិការថ្នាក់ថ្នមជានិច្ច។ អារម្មណ៍របស់មនុស្សដែលទទួលបានការថ្នាក់ថ្នម នឹងធ្វើអោយស្នេហាកាន់តែរឹមមាំ។

៧.កុំសរសើរច្រើនពេក

ការសរសើរក៏ជាសិល្បៈក្នុងទំនាក់ទំនង ជាពិសេសគឺស្នេហា។ ការសរសើរមិនមែនជាវិធីអែបអបនោះទេ ប៉ុន្ដែ អ្នកត្រូវតែចេះប្រើប្រាស់អោយត្រូវទៅតាមកាលៈទេសៈ។ ចូរសរសើរពីចរិតនិងសមត្ថភាពរបស់ភាគីម្ខាងទៀត និងកាត់បន្ថយការប្រៀបធៀបជាមួយនឹងអ្នកដទៃ។

៨.យកចិត្តទុកដាក់នឹងបញ្ហាតូច

ចូរមានការយកចិត្តទុកដាក់តាំងពីប្រការតូចតាចបំផុត។ អ្នកអាចជួយលាងម៉ូតូ រថយន្ដអោយដៃគូរបស់អ្នក ស្ដាប់ការថ្លាថ្លែង ឬទិញស្បែកជើងថ្មីមួយគូអោយភាគីម្ខាងទៀត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះបុរសវិញ អាចជួយបោកគោអាវ ឬសំអាតផ្ទះ។ល។ ការយកចិត្តទុកដាក់នូវចំណុចតូចបែបនេះនឹងធ្វើអោយមានការផ្លាស់ប្ដូរដ៏ធំ។

៩.តែងតែស្រស់ស្អាត និងមានរបៀប

ការដែលគិតថា ក្រោយពីរៀបការរួច យើងមិនចាំបាច់ធ្វើខ្លួន បែបនេះគឺជាប្រការដ៏គួរអោយសោកស្ដាយ វានឹងធ្វើអោយស្នេហារបស់អ្នកមានបញ្ហា។ ដូច្នេះ ចូររៀបចំខ្លួន និងបញ្ចេញភាពស្រស់ស្អាតពេលនៅក្បែរដៃគូរបស់អ្នក។

១០.និយាយពាក្យសំខាន់បីម៉ាត់

ប្រការចុងក្រោយ ចូរនិយាយពាក្យបីម៉ាត់ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកជារៀងរាល់ថ្ងៃនិងនៅពេលណាដែលមានឱកាល។ វាគ្រាន់តែជាពាក្យបីម៉ាត់ ប៉ុន្ដែវាក៏ជាប្រភពនៃថាមពលដ៏អស្ចារ្យ អាចជួយរក្សាស្នេហាអោយគង់នៅបានយូរអង្វែង​ នោះគឺ បងស្រឡាញ់អូន ឬ អូនស្រឡាញ់បង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing