ការសរសេរសំបុត្រស្នេហាគឺជាសិល្បះមួយដែលកំពុងតែបាត់បង់ដោយសារតែយុគសម័យនៃទូរសព្ទ Smart Phone តើនេះជាការពិតឬទេ?
ការសរសេរសំបុត្រស្នេហាគឺជាផ្លូវមួយដែលគេបានប្រើប្រាស់មកជាច្រើនទស្សវតមកហើយក្នុងការសារភាពក៏ដូចជាទាក់ទងស្នេហារបស់បុរស នារី។ តែមកដល់សព្វថ្ងៃនេះការសរសេរសំបុត្រស្នេហាដោយដៃដូចជាកំពុងតែបាត់បង់បន្តិចម្ដងៗ សឹងតែគ្មានទៀតឡើយ មិនដឹងជាមានបញ្ហាអ្វីវាអាចមកពី អក្សររបស់មនុស្សសម័យនេះ អាក្រក់មើលពេក អានមិនដាច់ឬ ក៏មនុស្សសម័យនេះចិត្តស្លុយ ឃើញស្អាតភ្លាម ប្រាប់ស្រលាញ់ភ្លែត ក៏មិនដឹង។
នៅប្រទេសចិនឯនោះវិញមានការដាក់តាំងជាពិពណ៌តូចមួយនៅសួនច្បារសារធារណៈដែលធ្វើដោយបុរសម្នាក់ឈ្មោះ When Dong Xiyu អាយុ ២៦ ឆ្នាំជាបុគ្គលិកក្រុមហ៊ុនម្នាក់បានដាក់តាំងនូវរាល់សំបុត្រស្នេហារបស់គាត់ដែលបាន សរសេរជូនសង្សារកាលពីនៅយុវវ័យ ជូនមហាជនជាពិសេសគឺគូស្នេហា ចួលទស្សនាដើម្បីរឮកអនុស្សាវរីយចាស់តែម្ដង។លោក When បានប្រាប់ថាសង្សារទី ១ របស់គាត់គឺជានារីម្នាក់ដែលបានលួចស្រលាញ់គាត់កាលពីនៅវិទ្យាល័យ ដោយសារតែមិនអាចទុកនាងចោលបានទើបគាត់ចាប់ផ្ដើមទាក់ទងនាងតាមការសរសេរសំបុត្រនេះតែម្ដងទៅ ហើយនៅមាននារីជាច្រើននាក់ទៀត ដែលបានធ្លាក់ក្នុងអន្លុងស្នេហ៍ប្រុស Playboy សម័យទស្សវតឆ្នាំ ២០០០ រូបនេះដោយសារតែភាពប៉ិនប្រសពនៃការសរសេរសំបុត្រសុំស្នេហា។លោក When បានបន្ថែមទៀតផងដែរ ថាការដែលគាត់ធ្វើការដាក់បង្ហាញរបស់អស់ទាំងនេះព្រោះគាត់ចង់រឮកគូស្នេហាដែលមកលេងនៅសួននេះអោយបានដឹងអំពីមនោសញ្ចេតនាពិសេសដែលវាបានបង្កប់ក្នុងសំបុត្រស្នេហាដែលសរសេរដោយដៃ ព្រោះសម័យនេះវាហាក់បីដូចជាសាបសូន្យអស់ទៅហើយ៕
ដោយ៖ ម៉ូកាប្រភពពី៖ wantchinatime