នៅក្នុងសម័យទំនើបដូចបច្ចុប្បន្ន មានបុរសជាច្រើន ចូលចិត្តស្រឡាញ់ ឬមានទំនាក់ទំនងស្នេហាជាមួយនារីជាច្រើនក្នុងពេលតែមួយ ដោយចាត់ទុកដូចជាការលេងសើច ដូច្នេះ ដើម្បីឱ្យប្រាកដថា បុរសដែលអ្នកកំពុងស្រឡាញ់ គឺជាមនុស្សប្រភេទនេះដែរ ឬអត់ សូមតាមដានសញ្ញាខាងក្រោម។

១/ ចាត់ទុករឿងមនោសញ្ចេតនា ជារឿងមិនសំខាន់បុរសដែលមិនមានភាពជាក់លាក់ ម៉ត់ចត់ក្នុងរឿងមនោសញ្ចេតនា ភាគច្រើន ពួកគេជាមនុស្សមិនចាត់ទុកស្នេហា ជាការសំខាន់។ ពួកគេគិតថា បុរសគឺជាមាសទឹកដប់ ហើយការមានស្នេហាច្រើន មានប្រពន្ធច្រើនគឺជារឿងធម្មតា។ ដូច្នេះហើយ បើទោះកំពុងនៅជាមួយអ្នក ប៉ុន្ដែគាត់នៅតែចូលចិត្តសម្លឹងមើលស្រីស្អាតដទៃ ហើយតែងនិយាយការពារខ្លួនថា “នេះគឺជាចរិតរបស់បុរស ប្រការសំខាន់គឺឱ្យតែគាត់នៅតែស្រឡាញ់អ្នក”។ ដើម្បីបញ្ជាក់អំពីការស្រឡាញ់ គាត់តែងស្នើឱ្យអ្នកបូជាព្រហ្មចារី។ ២/ យកចិត្តទុកដាក់នឹងស្រីស្អាតទាំងអស់បើទោះជាសង្ហា ឬអត់ ប៉ុន្ដែប្រហែល ៩០% នៃបុរសប្រភេទនេះ គឺជាមនុស្សក្លាហានក្នុងការទាក់ទងស្រីស្អាត និងពូកែយកចិត្តស្រីៗ។ គាត់ត្រៀមខ្លួនជានិច្ចដើម្បីជួយដល់នារីទាំងឡាយ ពិសេសគឺនារីដែលមានសម្ផស្សល្អ ទាក់ទាញ។ បុរសដែលមានបំណងនឹងប្រើប្រាស់ប្រយោជន៍របស់មិត្តស្រី ពួកគេតែងតែទាក់ទងនារីដែលជាកូនអ្នកមាន ឬមានអ្វីមួយដែលគេអាចពឹងពាក់បាន។ រីឯបុរសសម្បូរស្នេហ៍ គឺតែងស្វែងរកស្រីស្អាត។ ចំណែកបុរសដែលមានលក្ខណៈស្មោះត្រង់នឹងស្នេហា ពួកគេនឹងមិនសម្ដែងភាពអន់ចរិតនៅចំពោះមុខនារី ហើយពួកគេនឹងបញ្ចេញការយកចិត្តទុកដាក់ នៅក្នុងករណីចាំបាច់ និងសមស្រប។៣/ ចូលចិត្តអូតមិនមានអ្នកណាមួយ អះអាងថា មានតែបុរសដាក់ខ្លួនប៉ុណ្ណោះ ដែលគួរឱ្យទុកចិត្តបំផុត ប៉ុន្ដែ អ្នកក៏ត្រូវប្រុងប្រយ័ត្ន ចំពោះបុរសដែលមានចរិតអួតផងដែរ។ ទោះជាមានទ្រព្យច្រើន មានចំណេះដឹងខ្ពស់ ប៉ុន្ដែការអួតអាងគ្រប់រឿងរបស់ពួកគេ មិនមានអ្វីក្រៅតែពី ការបង្កការចាប់អារម្មណ៍ខ្លាំង ដល់អ្នកនៅចំពោះមុខ។៤/ សម្ដីផ្អែមគ្រប់ពេលដើម្បីទាក់ទងបានស្រីស្អាតម្នាក់បាន ក្នុងពេលដ៏ខ្លី “ក្រុមអ្នកប្រមាញ់ស្នេហា” តែងមានគម្រោងការច្បាស់លាស់ ពិសេសគឺការនិយាយស្ដី។ ដោយសារតែបានដឹងថា នារីតែងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរស ដោយសារសម្ដី ដូច្នេះពួកគេក៏តែងប្រើសម្ដីផ្អែម និងសម្ដីដ៏គួរឱ្យទុកចិត្ត។ សម្ដីផ្អែម បូករួមនឹងភាពក្លាហានរបស់បុរស អ្នកប្រាកដជាពិបាកនឹងគេចផុតពីសំណាញ់ស្នេហ៍។ប្រសិនសង្សាររបស់អ្នក តែងប្រើសម្ដីផ្អែមដាក់អ្នកគ្រប់ពេល អ្នកគួរតែយកចិត្តទុកដាក់ទៅលើភ្នែកទាំងគូរបស់គាត់។ បុរសដែលស្មោះត្រង់ជាមួយសង្សារ នឹងមិនចេះមើលទៅកាន់ស្រីស្អាតគ្រប់រូប ដែលដើរកាត់មុខខ្លួននោះទេ។៥/ ដើរលេងជាមួយមនុស្សមិនល្អប្រសិនគាត់ជាមនុស្សត្រឹមត្រូវ ប្រាកដណាស់ មិត្ដភ័ក្ដិទាំងឡាយរបស់គាត់ ក៏នឹងមានឥរិយាបទ និងការប្រព្រឹត្ដិត្រឹមត្រូវ នៅពេលអ្នកទាំងបីភាគីបានជួបគ្នាម្ដងៗ។ ប៉ុន្ដែ ប្រសិនមិត្តភ័ក្ដិរបស់គាត់ មានចរិតមិនល្អ និយាយស្ដីមិនមានគម្រប និងមានកាយវិការមិនចេះគួរសម នោះមានន័យថា មិត្តប្រុសរបស់អ្នក ក៏ជាមនុស្សប្រភេទដូចគ្នា។ នៅក្នុងករណីនេះ ល្អបំផុត គឺគួរតែលុបឈ្មោះគាត់ចេញពីបេះដូង។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីសាស្ដ្រទាំង៥ ធ្វើឱ្យបុរស ធ្លាក់ក្នុងអន្លងស្នេហ៍
ប្រវត្តិខ្លះៗ នៃពិធី បុណ្យណូអែល
ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS