ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា លោក​ ស៊ី ​ជីន​ពីង​​ កាល​ពី​​​​ថ្ងៃទី​​១៥  វិច្ឆិកា ​បាន​ឡើង​​​បន្ត​វេន​​​ពីលោក ​ហ៊ូ ជីនតាវ ជាអគ្គ​លេខា​បក្សកុំមុយ​នីស្ក​​ចិន​ហើយ​ ។ ​ក្នុង​សុន្ទរកថា​ខ្លី​មួយ​​​​  ពេល​លោក​ឡើង​បង្ហាញ​​​​ខ្លួន​  នៅ​មុខ​សារ​ព័ត៌មាន​​រួម​ជាមួយ​​មេដឹក​នាំ​​ថ្មី​ជា​ច្រើន​​​​​​​​រូប​ទៀត​​​នៅឯវិមាន​​​ប្រជាជន​​  លោក ​ស៊ី​ ជីន​ពីង មាន​ប្រសាសន៍​ថា ​ក្រុម​មេដឹកនាំ​​​ថ្មី​ត្រូវ​ប្រឈម​​​​មុខ​នឹង​ការ​​ទទួល​ខុស​ត្រូវ​​​​  ធំធេង​ទាំង​ឡាយ​​​  និង​ថាបក្ស​កុំមុយ​នីស្ក​​ចិន​ប្រឈម​មុខ​​​នឹង​ការ​ប្រឈម​ធ្ងន់​ធ្ងរ​​​​ទាំង​ឡាយ    ​​​ក្នុងនោះមាន​​អំពើ​ពុក​រលួយ​​ជាដើម​  ។  លោក​បន្ត​​​​​​ថា  ថ្នាក់​ដឹកនាំ​ថ្មី​របស់​​ចិន​ត្រូ​វ​ធ្វើការ​​ខិត​ខំប្រឹង​​ប្រែង​ដើម្បី​ធានា​ដល់​​ជីវភាព​​​ប្រសើរ​មួយ​សម្រាប់​ប្រជាជន​ ។

width=480

គួរបញ្ជាក់ផងដែរថា  លោក​ ស៊ី​ ​​ជីនពីង ​​ជា​កូន​ប្រុស​​របស់​វីរបុរស​​​បដិវត្តន៍​ចិន​​មួយ​រូប  ​​​​រួច​ភរិយាលោក​គឺ​​ លោក​ស្រី ​​ប៉េង​ លីយន់​ ជា​អ្នក​ចម្រៀង​​ដ៏​ល្បី​​ល្បាញ​មួយ​រូប​​​ ហើយ​ជា​ឧត្តមសេនីយ៍​​នៃកង​ទ័ព​​ចិន​ ដែលមាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​ជាង​ស្វាមី​ផង ។  ប្តី​ប្រពន្ធ​​​មួយ​គូនេះ​​មានកូន​​​​ស្រី​ម្នាក់​​រៀន​នៅ​សហរដ្ឋ​​អាមេរិក​ ​គឺនៅសាកលវិទ្យាល័យ​​​HARVARD។ ​លោក​ស៊ីដំបូង​​ជា​មេដឹកនាំ​​ខេត្ត​មួយរូប​​ បន្ទាប់​មក​ជា​មេដឹក​នាំ​​​  ក្រុង​​សៀង​ហៃ​​​ មុន​ពេល​​ចូល​ក្នុងបក្ស​កុំមុយ​នីស្ក​​​ចិន​ ក្នុង​​ឆ្នាំ​ ២០០៧ ហើយ​លោក​ក្លាយ​ជា​​​​អនុប្រធានាធិបតី​​ចិន​កាល​ពី​ឆ្នាំ​២០០៨ ។

របាយការណ៍ដដែលបានបន្ថែមអោយដឹងថា ​ លោក​ ស៊ី  ​​ជា​ទូទៅ​​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​​​មាន​ការ​សម្រប​សម្រួលដែល​អាច​ទទួល​​យក​​បាន ទាំង​ដោយ​បណ្តា​​ក្រុម​អ្នក​​កែទម្រង់​​និយម​ទាំង​ដោយ​ពួក​អ្នក​​អភិរក្ស​​និយម ។  មនុស្ស​​បន្ទាប់​ពី​លោក​​នឹង​ជា​លោក ​លី កឺក្វាង ​​​ដែល​ជា​អ្នក​​នឹង​ឡើង​ជំនួស​​លោក ​វេន​ ជា​បាវ​ ជានាយករដ្ឋ​មន្ត្រី​នា​ខែមីនា​​ខាងមុខ​នេះ ៕

ដោយ ៖​ រិទ្ធីប្រភព ៖ ft