ព័ត៌មានអន្តរជាតិ ៖ មនុស្សយន្តរាំ ត្រូវបានរកអោយឃើញថា បានបង្ហាញសមត្តភាពរបស់ខ្លួននៅឯពិពណ៌លោហៈធាតុ Metal Exhibition កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ នៅឯប្រទេសចិននេះបើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស chinadaily ។
គួរបញ្ជាក់ផងដែរថា ពិពណ៌ Metal Exhibition ឆ្នាំនេះ នៅក្នុងប្រទេសចិន គឺជាពិពណ៌លើកទី១៣ ហើយ។ យ៉ាងណាមិញ នៅក្នុងឧកាសតាំងពិពណ៌លោហៈធាតុ ដែលបានចាប់ផ្តើមបើកកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ គេឃើញមាន ការរៀបចំសម្តែងដោយដាក់អោយរ៉ូប៉ូតរាំជាល្ខោនអ៉ូប៉េរ៉ា Peking opera ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រាន់តែការតាំងពិពណ៌លើកនេះបានទាក់ទាញសហគ្រាសបានដល់ទៅ ៩៧២ មកពី ២៥ ប្រទេសទូទាំងពិភពលោក ចូលរួមតាំងបង្ហាញសមិទ្ធផលស្នាដៃក្រុមហ៊ុនរបស់ ដោយនៅក្នុងនោះក្រុមហ៊ុននាំមុខឧស្សាហកម្មផលិតរ៉ូប៉ូតលើពិភពលោក KUKA មកពី Germany និង FANUC មកពី Japan ក៏បានចូលរួមផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីការតាំងបង្ហាញឧស្សាហកម្មរ៉ូប៉ូត នៅក្នុងឧកាសតាំងពិពណ៌ Metal Exhibition ប្រទេសចិន បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនចិន នឹងសហការជាមួយនឹងសកលវិទ្យាល័យ ក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវ ដើម្បីអភិវឌ្ឈន៍នូវបច្ចេកវិទ្យាឧស្សាហកម្មរ៉ូប៉ូតរបស់ខ្លួន៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily