ព័ត៌មានអន្តរជាតិ ៖ អង្គការ ណាសា បានចេញផ្សាយវីដេអូកាត់តមួយស្តីពីភាពប្រែប្រួលរបស់ភពផែនដី ក្នុងរយៈពេល ៣០ ឆ្នាំក្រោយនេះ ដែលវាពិតជាមានភាពខុសប្លែកនៅតាមតំបន់មួយចំនួនជាខ្លាំង រួមមាន ៖ ទីក្រុងឌូបៃ ទីក្រុង សៀងហៃ ក៏ដូចជា ព្រៃទឹកភ្លៀងប្រទេសប្រេស៊ីលជាដើម នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេស ស្កាយ ។
ប្រព័ន្ធផ្កាយរណប បានចាប់យកនូវការវិវត្តន៍របស់ទីក្រុងឌូបៃ ដោយបង្កើតបានជាក្រុងដ៏ទំនើបមួយ ដែលក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័នជាច្រើន សំណង់អាគារខ្ពស់ៗសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ក៏ដូចជារមណីយដ្ឋានលំដាប់ថ្នាក់ពិភពលោកផងដែរ។

លើសពីនេះ បើយើងងាកក្រឡេកទៅមើលទីក្រុង Las Vegas ក៏មានការអភិវឌ្ឈន៍ផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានពង្រីកនូវទឹកដី ក៏ដូចជា សក្តានុពលរបស់ខ្លួន តែការព្រួយបារម្ភអំពើការបំពុលផ្សេងៗ ក៏ត្រូវបានចោទជាបញ្ហាផងដែរ។
លើសពីនេះ អ្វីដែលគួរអោយខ្លាចនោះ គឹថា ស្រទាប់ផែនដីកាន់តែមានការគំរាមគំហែងជាខ្លាំង តួយ៉ាង ព្រៃទឺកភ្លៀងប្រទេសប្រេស៊ីល កាន់តែរិចរិលទៅៗ បន្ទាប់ពីមានការកាប់បំផ្លាញ ដែលខ្វះការពិចារណាទាំងនោះ ។ គួររំឭកផងដែរថា វីដេអូនេះ គឺជាសមិទ្ទផលស្នាដៃ របស់អង្គការ ណាសា ដោយមានការសហការចូលរួមពី US Geological Surveyក៏ដូចជា Google ផងដែរ បន្ទាប់ពីមានការគួបផ្សំចូលគ្នា នូវរូបរាប់លានរូប ដែលបានប្រមាញ់បានតាមរយៈប្រព័ន្ធផ្កាយរណបទាំង ៨ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ