បទថ្មីរបស់ Psy ត្រូវបានបញ្ជាក់ជាចុងក្រោយនេះហើយដែលមានចំណងជើងថា Gentleman ។ កាលពីម្សិលមិញផលិតកម្ម YG Entertianment បានប្រាប់សារព័តមានថាបើគំរោងដែលបានប្រៀងទុក ដំណើរការបានល្អ Psy នឹងធ្វើការសំដែងនឹងជួបជាមួយអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងការផ្សព្វផ្សាយបទ Gentleman នេះតែម្តង ។/កន្លងមកយើងបានដឹងហើយថា Psy បានប្រាប់ថាបទថ្មីមានឈ្មោះ Assarabeeya តែក្រោយមកក៏សំរេចប្តូរចេញដោយសារក្លាចមានការពាក់ព័ន្ធនិងភាសានឹងរឿងរ៉ាវផ្សេងទៀត ។Psy នឹងចេញក្បាច់រាំនឹងបទ Gentleman នេះនៅក្នុងពេលសំដែង Concert Happening នេះនៅកូរ៉េថ្ងៃទី ១៣ មេសា ខាងមុខនេះ ៕ 

ដោយ ៖ លីលីប្រភព ៖ soompi