យល់ដឹង៖ ដោយសារតែគេធ្លាប់ឃើញ USB Flash Drive គឺជាវត្ថុមានសារសំខាន់ម៉្យាង ដែលសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ ប្រើប្រាស់វាសម្រាប់រក្សាទុកនូវឯកសារ ឬកុំពីចម្លងឯកសារសំខាន់ៗ និងមានប្រយោជន៍ពីម៉ាស៊ីនកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយតាមរយៈ USB Flash Drive នេះប៉ុណ្ណោះ។
ប៉ុន្ដែពេលថ្មីៗនេះ វាបានធ្វើអោយមនុស្សគ្រប់ស្រទាប់ នៃអ្នកសិក្សាទាំងអស់ មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល USB Flash Driveនេះ ត្រូវបានគេបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត ហើយដែលវា ត្រូវបានគេរចនាម៉ូតឡើង ដោយមានភ្ជាប់ជាមួយដែកគៀប ដែលអាចគាស់គម្របដបស្រាបៀរ បានយ៉ាងងាយស្រួល។

ថ្មីៗនេះ គេហទំព័របរទេស oddee បានចុះផ្សាយថា គេចរនា USB Flash Driveដោយភ្ជាប់ដែកគៀប ដែលអាចគាស់គម្របស្រាបៀរនេះបាន គឺមានគ្រប់ទំហំទាំងអស់ ពោលគឺ 12 MG និង 25 MG ជាដើម។ ហើយតម្លៃគឺអាចចាប់ពី ៤៣. ៧១ដុល្លារឡើងទៅ។
ប្រភពដដែលបានអោយដឹងថា ក្រៅពីរចនាដោយភ្ជាប់ដែកគៀប សម្រាប់គាស់គម្របស្រាបៀរបាន គេក៏នៅមានរចនាវា ដែលមានលក្ខណៈគួរជាទីគយគន់ ផងដែរ។ សូមមើលរូបខាងក្រោមនេះ៖
១. Humburger USB Flash Drive

២. Watch USB Hidden Flash

3. Football USB Flash Drive

4.USB Flash Drive Wrist band

ដោយ៖ នារីប្រភព៖oddee