ទស្សនាវត្តីPlay Boy បានរួមចំណែកជួយ ក្រុមជំរើសជាតិក្រិចអោយកាន់តែមានសន្ទុះខ្លាំងថែមមួយកំរិតនៅ Euro 2012។

នៅក្នុងលេខខែមិថុនាដែលទើបតែចេញលក់ថ្មីៗនេះ ទស្សនាវត្តី Playboy នៅឯប្រទេសក្រិចបានសំរេចជូនរង្វាន់ដល់ក្រុមជំរើសជាតិក្រិចនូវរូបភាពHOT មួយចំនួន ដែលសុទ្ធជារូបភាពរបស់Hot Girl ដ៏ស្រស់ស្អាតអាក្រាតកាយដែលមានកាន់បាល់ទាត់ព័ទ្ធជុំវិញផងដែរ។

 /

Hot Girlទាំង11នាក់ ផ្តល់កំលាំងចិត្តដល់ក្រុមជំរើសជាតិក្រិច

កាលពី8ឆ្នាំមុន ក្រុមជំរើសជាតិក្រិចបានធ្វើរឿងដ៏អស្ចារ្យមួយនៅពរទុយហ្គាល់ នៅពេលដែលបានចូលប្រកួតនៅវគ្គផ្តាច់ព្រាត់ហើយបានបំបាក់គូប្រកួតដែលជាម្ចាស់ផ្ទះ និងក្លាយជាម្ចាស់ជើងឯកជាលើកដំបូងនៅEuropean Championship។ នោះហើយគឺជាមូលហេតុដែលទស្សនាវត្តីPlayboy នៅប្រទេសក្រិចចង់ធ្វើរឿងដូចគ្នានេះកើតឡើងម្តងទៀតតាមរយះរូបភាពដ៏ទាក់ទាញរបស់ស្រីស្អាតHot Girl ដើម្បីឲ្យកីឡាករមានសន្ទុះប្រកួតកាន់តែខ្លាំងឡើង។ប្រទេសក្រិចមិនសូវជាមានការលំបាកច្រើនឡើយ ដោយក្នុងពូលA របស់ខ្លួនមានក្រុមមិនសូវខ្លាំងរួមមាន ម្ចាស់ផ្ទះ Euro 2012 ប៉ូឡូញ រុស្ស៊ី និង ឆែក(Czech) ។ គ្រូបង្វឹកFernando Santos នឹងបើកការប្រកួតជាមួយក្រុមជំរើសជាតិប៉ូឡូញនៅថ្ងៃទី 8/6 ខាងមុខនេះ៕

/

/

ដោយ៖ និស្ស័យប្រភព៖ 24h