Jame Hunt អាយុ ៧ ឆ្នាំមកពី Oldham Manchester ជាក្មេងប្រុសម្នាក់ដែលមានសំណាងអាចរស់រានមានជីវិតក្រោយពេលជាប់ក្នុងទួទឺកកកច្រើនជាង ១ ម៉ោងអំឡុងពេលលេងលាក់ពួនជាមួយនឹងបងប្រុសរបស់គេឈ្មោះ Ethan អាយុ ៩ ឆ្នាំ។
នៅពេលដែលកំពុងលេងលាក់ពួន Jame បានរកឃើញកន្លែងលាក់ខ្លួនដ៏ពិសេសមួយដែលមិនមាននរណាអាចងាយរកឃើញ។ នោះគឹទូទឹកកកនៅក្នុងផ្ទះចាស់ខាងក្រោយ។ ចៃដន្យដោយសារតែទំហំនៃទូទឹកកកវាតូចទើបបណ្ដាលអោយជើងរបស់ Jame មិនអាចកំរើកបានហើយគេបានជាប់នៅក្នុងទូទឹកកកនោះតែម្ដង។ម៉ាក់របស់ Jame អ្នកស្រី Lynsey អាយុ ៣១ ឆ្នាំបានប្រាប់ថា Charlie បានប្រាប់ខ្ញុំថា Jame ជាប់ក្នុងទូទឹកកក តែខ្ញុំសើចព្រោះគិតថាគេប្រហែលជានិយាយលេងតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដួចជាបាត់កូនដូចនេះហើយទើបខ្ញុំប្រញ៉ាប់ទៅរកមើលវា។ ខ្ញុំឃើញគេជាប់ក្នុងទូទឹកកកពិតមែនហើយខ្ញុំខំទាញគេចេញមកដោយប្រើទឹកសាប៊ូ វាពិតជាសំណាងណាស់ដែលគេមិនអី ព្រោះគេបានជាប់ក្នុងទូទឹកកកនោះរយៈពេល ១ ម៉ោងជាងមកហើយ។
ដោយ៖ ម៉ូនីកាប្រភពពី៖ K14