ស្វាយ ជាប្រភេទផ្លែឈើហូបផ្លែ ដែលមានឱជារស ឆ្ងាញពិសា អាចទទួលទានបានទាំងនៅខ្ចី និង នៅពេលទុំ ឬ អាចទទួលទានជាបង្អែម ក៏បាន។ ផ្លែស្វាយ   មិនត្រឹមតែ  ជាផ្លែឈើសំរាប់ទទួលប៉ុណ្ណោះទេ ប៉ុន្តែ ផ្លែស្វាយមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាព។

/

១/ ជួយការពារការកើតជំងឺមហារីក៖ ផ្លែស្វាយមានផ្ទុកនូវ  សារធាតុ antioxidant ជាច្រើនដែលជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះរៀនធំ សុដន់ ក្រពេញប្រូស្តាត និងជំងឺមហារីកឈាម។

២/ ជាអាហារកម្លាំង៖ ផ្លែស្វាយពោរពេញ  ទៅដោយវីតាមីន C និង សារធាតុ   caroteniods ដែលមានតួនាទី ជួយបង្កើនដល់ប្រព័ន្ធភាពស៊ាំ

៣/ បន្ថយសារធាតុខ្លាញ់ និង ជួយរំលាយអាហារ៖ ផ្លែស្វាយសម្បូរដោយសារធាតុសរសៃវត្ថុធាតុរអិល វីតាមីន C ដែលជាជំនួយក្នុងការរំលាយអាហារ និង កាត់បន្ថយជាតិខ្លាញ់។

៤/ ជម្រះស្បែក និង ធ្វើអោយភ្នែកមានសុខភាពល្អ៖ ផ្លែស្វាយមានផ្ទុកនូវ សារធាតុ​ beta-carotenecarotene និង វីតាមីន C។ អ្នកអាចយកសាច់ស្វាយ យកបិទលើមុខដើម្បីធ្វើឱ្យមុខរបស់អ្នកស ភ្លឺរលោង និង ជួសជុល  កោសិកាចាស់ៗ។ ជាពិសេស  វាមានផ្ទុកនូវ  វីតាមីន A អាចជួយថែរក្សាសុខភាព ពីជំងឺខ្វាក់មាន់ និង ជំងឺភ្នែកក្តៅ៕

ដោយ៖ វណ្ណៈប្រភព៖ truththeory