ក្រោយពេលដែលបានចេញផ្សាយវីដេអូចម្រៀងបទ Never Let Go ដែលជាបទចម្រៀងចេញជាមួយ KARA រួចមកនោះក្រុមតន្រ្តីបុរស A-JAX ទើបនឹងចេញវីដេអូខ្លីដែលជាតម្រុយដល់បទដែលនឹងមានចេញថ្មីដែលមានចំណងជើងថា One 4U។ វីដេអូចម្រៀងខ្លីនេះមានរយៈពេល ៣០​វិនាទីដែលគេកំណត់ថាបទថ្មីនេះនឹងមានចេញនៅថ្ងៃទី ១ មិថុនាខាងមុខនេះ។/យើងសង្កេតឃើញថាក្រុមចម្រៀង Kpop មកថ្មីកំពុងតែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏័មានការបាត់មុខក្រុមចាស់ៗផងដែរ ដូចជា 2PM ដែលសមាជិកត្រូវទៅបំពេញភារកិច្ចជាទាហាន ហើយក្នុងនោះគេឃើញ Jay Park បានចេញមកច្រៀងលក្ខណៈ Solo ហើយក្នុងពេលថ្មីៗនេះគេក៏បានដឹងផងដែរថា SJ កំពុងតែមានសមាជិកម្នាក់ត្រៀមខ្លួនចេញទៅបំរើជាតិផងដែរ។

ដោយ៖ នីតាប្រភពពី៖ Allkpop