វីដេអូខាងក្រោមនេះត្រូវបានថតជាប់ដោយកាមេរាសុវត្តិភាពក្នុងហាងសាំងមួយដោយវីដេអូនេះបង្ហាញពីគ្រោះថ្នាក់ចរាចណ៍មួយដែលមើលទៅគួរអោយញ៉ាក់សាច់មែនទែនដោយរថយន្តមួយគ្រឿងបានបើកចេញពីហាងសាំងហើយបានឈប់ដើម្បីរង់ចាំឆ្លងផ្លូវស្រាប់តែមានរថយន្តមួយទៀងមិនដឹងជាចេញមកពីត្រង់ណាបានមកបុកចំពីមុខមួយទំហឹងតែម្ដង! នេះមើលទៅប្រហែលជារថយន្តបង្ករហេតុបានបើកវ៉ាជែងរថយន្តដែលនៅពីមុខហើយបានរត់ចូលគន្លងវិញតែត្រូវបានបុកនឹងរថយន្តដែលឈប់ចាំឆ្លងទៅវិញមើលទៅគឺពិតជាគួរអោយតក់ស្លុតមែនទែន! លោកអ្នកដែលជាអ្នកបើកបរយាន្តយន្តក្រោយពេលមើលឃើញវីដេអូខាងក្រោមនេះហើយគួរណាមានការប្រុងប្រយ័ត្នអោយបានជាប់លាប់៕
ដោយ៖ នីតាប្រភពពី៖ Liveleak