បន្ទាប់ពីជួបជាមួយនិង រឿងអាស្រូវដ៏ធំរួចមក ថ្ងៃនេះតារាចំរៀងស្រីវ័យក្មេង តូចច្រលឹងគួរអោយស្រឡាញ់ IU បានបញ្ចេញបទថ្មី និងអាល់ប៊ុមទី ៣ របស់នាងហើយ ។
អាល់ប៊ុមថ្មីរបស់នាង មានឈ្មោះថា Modern Times មាន ១៣ បទរាប់បញ្ចូលទាំងបទថ្មីមួយនេះដែលមានចំណងជើងថា The Red Shoes ។ អាល់ប៊ុមនេះផងដែរ មានការចូលរួមផលិតនិងច្រៀង ពីតារាល្បីៗផ្សេងទៀតជាច្រើនដូចជា Choi Baek Ho, Yang Hee Eun, Ga In, និងសមាជិករបស់ក្រុម SHINee Jonghyun ជាដើម ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ វីដេអូចំរៀងថ្មីរបស់នាង The Red Shoes គឺមានរយៈពេលរហូតដល់ទៅ ៨នាទីឯណោះ បញ្ជាក់អោយឃើញថា នាងបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងអាល់ប៊ុមមួយនេះ ។ជាមួយនិងអាល់ប៊ុមថ្មីនេះ គ្រាន់តែដាក់លក់ភ្លាម Modern Times បានបំបាក់តារាៗផ្សេងៗជាច្រើននៅឯកូរ៉េ សូម្បីតែ G-Dragon ដែលជារៀមច្បងក៏ដោយ ។ ចឹងយើងទៅទស្សនាវីដេអូ៨ នាទីនោះទៅមើល ៕
ដោយ ៖ លីលីប្រភព ៖ allkpop