ព័ត៌មានអន្តរជាតិ   ៖   អតីតនាយករដ្ឋមន្រ្តីស្រី  លើកដំបូងរបស់ប្រទេសអង់គ្លេស  ឈ្មោះ Margaret Thatcher បានទទួលមរណៈភាពហើយ  កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ក្នុងជន្មាយុ៨៧   ឆ្នាំ​  ខណៈពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ  លោកស្រីត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ។

width=447

លើសពីនេះប្រភពសារព័ត៌មាន  ដដែលបន្ថែមថា  លោកស្រី ​ Margaret ​ បានទទួលមរណៈភាពនៅឯសណ្ឋាគារRitz Hotel ភាគកណ្តាលទីក្រុងឡុងដ៍ ហើយបើនិយាយពីកម្មវិធីបុណ្យសពរបស់លោកស្រី នឹងត្រូវធ្វើឡើង St. Paul's Cathedral ដោយនឹងមានការចូលរួមគោរពវិញ្ញាណក្ខន្ធយ៉ាងអធឹកអធមផងដែរ។

គួររំឭកផងដែរថា លោកស្រី Margaret បានបំរើប្រទេសជាតិ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៩០ខណៈពេលដែលលោកស្រីផ្ទាល់ ជាមេដឹកនាំគណបក្ស Conservative Party ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ទទួលបានបរមងាថ្មីមួយផ្សេងទៀតផងដែរ ឈ្មោះIron Lady ក៏ព្រោះតែភាពស្វិតស្វាញរបស់លោកស្រីក្នុងវិស័យនយោបាយ។

width=441

គួរបញ្ជាក់ផងដែរថា លោកស្រីបានចូលនិវត្តន៍ បន្ទាប់ពីមានការវាយឡុកជាខ្លាំងពីសំណាក់ជម្ងឺដាច់សរសៃឈាមខួរក្បាល ចាប់តាំងពីឆ្នាំ  ២០០២ មកម្ល៉េះ  ខណៈពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្ងឺកាចសាហាវប្រភេទនេះ ក៏បានផ្តាច់សង្ខារលោកស្រីតែម្តង៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN