ព័ត៌មានអន្តរជាតិ ៖ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រវិទ្យុអូស្រ្តាលី​ បានបញ្ជាក់អោយដឹងថា ព្រះ​អង្គ​ម្ចាស់​ William ​និង​អ្នក​ម្នាង​ Catherine ​នៃ​ប្រទេស​អង់គ្លេស​បាន​យាង​  នឹង ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ហើយ ​ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​រាជ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ៩ ​ថ្ងៃ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​  និង​ប៉ាស៊ីហ្វិក​  ក្នុង​ការ​អបអរ​ខួប​នៃ​ការ​ឡើង​គ្រង​រាជ្យ​នៃ​ម្ចាស់​ក្សត្រិយ៍​នៃ​ចក្រភព​អង់គ្លេស។

width=498

គួរបញ្ជាក់ផងដែរថា  ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹងបន្ត​​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​, ប្រទេស​ដែន​កោះ​ Solomon និង ​ប្រទេស​ដែន​កោះ​  Tuvalu​ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ ហើយ​នឹង​មាន​នូវ​សុន្ទរក​ថា​​ ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​អ្នក​ម្នាង​ Kate Middleton ​ផង​ដែរ។​

width=498

នៅ​ឯ​សួន​ផ្កា​ដ៏​ធំល្បីល្បាញ​របស់​ក្រុង​សិង្ហបុរី​  ហៅថា​  Singapore's  Botanic Gardens ​ មាន​ការ​ប្រសិទ្ធ​នាម​  ផ្កា​អូ័រគីដេ​មួយ​ប្រភេទ​ជា​ឈ្មោះ​នៃ​គូសាមី​មួយ​គូ​នេះ ។​ លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ​គូស្វាមីវ័យ​ក្មេង​នៃ​រាជវង្ស​អង់គ្លេស​នេះ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ឆ្នាំ​នេះ​ជា​  ផ្នែក​មួយ​នៃ​ការ​ចូលរួម​អបអរ​សាទរ​ការ​ឡើង​គ្រង​រាជ្យ​ខួប​ ៦០​ ឆ្នាំ​ នៃ​​ព្រះ​មហាក្សត្រិយានីElizabeth ទី២ ដែលត្រូវ​ជា​ព្រះ​អយ្យិកា​របស់​ព្រះ​អង្គ​ម្ចាស់​ William៕

ដោយ ៖ ពិសីប្រភព ៖ radioaustralia