ព័ត៌មានអន្តរជាតិ ៖ វីដេអូ ស្តែងអោយឃើញពីសកម្មភាព មិនអើពើនឹងភារកិច្ចរបស់ខ្លួនរបស់ក្រុមបុគ្គលិកអាកាសយានដ្ឋានចិន ផ្នែកជញ្ជូនឥវ៉ាន់ ពិតជាបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងប្រព័ន្ធអ៊ិនធើណេត នេះបើយោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ជាមួយនឹងការប្រមាញ់ជាប់ វីដេអូមួយនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Guangzhou ប្រទេសចិន គេពិតជាបានឃើញពីភាពមិនប្រក្រតីរបស់បុគ្គលិក ខណៈពេលដែលមិនខ្វល់ពីភារកិច្ចរបស់ខ្លួន ដោយខ្ជិលច្រអូនទៅនឹងការជញ្ជូនឥវ៉ាន់ នោះគឺ គេបានបោះគ្រវែងតែម្តង ដោយមិនខ្វល់ថា ឥវ៉ាន់ខាងក្នុងសំខាន់យ៉ាងណានោះទេ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បើទោះជាវីដេអូនេះ បានបង្ហោះចូលទៅក្នុងបណ្តាញអ៊ិនធើណេត កាលពីឆ្នាំកន្លងទៅក្តី តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះវីដេអូ ពិតជាទទួលបានការពេញនិយមចូលទស្សនាសាជាថ្មីនោះគឺ មកទល់នឹងពេលនេះទទួលបានអ្នកទស្សនាដល់ទៅ ១ លានដងជាងឯណោះ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ spy