ទើបតែមានអាយុ ៩ឆ្នាំ កូនស្រីរបស់អតីតកីឡាករបាល់ទាត់រុស្ស៊ី Ruslan Pimenov ទទួលបាន កិច្ចសន្យាធំៗជាមួយនឹងបណ្ដាក្រុមហ៊ុនសម្លៀកបំពាក់ ទន្ទឹមនឹងនេះ នាងក៏ថតរូបដាក់ក្របមុខនៃទស្សនាវដ្ដីល្បីឈ្មោះផងដែរ។

/

Kristina Pimenova ជាកូនស្រីរបស់កីឡាករ Ruslan Pimenov និងអតីតតារាបង្ហាញម៉ូដ GlikeriyaShirokova ។ Kristina Pimenova ចាប់ផ្ដើមចូលចិត្តវិស័យបង្ហាញម៉ូដ និងបានចូលប្រឡូកក្នុងវិស័យនេះ តាំងពីនាងមានអាយុ ៣ឆ្នាំ។ ហើយដោយសារមានមុខមាត់ និងរូបរាងស្រស់ស្អាត មិនយូរប៉ុន្មាន Kristina Pimenova ក៏បានក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនរចនាម៉ូដសម្លៀកបំពាក់ល្បីៗ ដូចជា Roberto Cavalli, Armani, Dolce & Gabbana ឬ United Colors of Benetton ។ ទន្ទឹមនឹងនេះ Kristina Pimenova ក៏ធ្លាប់ត្រូវបានទស្សនាវដ្ដីសម្រាប់កុមារ អញ្ជើញឱ្យថតរូបដាក់ក្របមុខផងដែរ។

/

ប៉ុន្មានឆ្នាំចុងក្រោយនេះ Kristina Pimenova បានបង្ក “ព្យុះភ្លៀង” នៅរូស្ស៊ី។ រូបថតរបស់នាង បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមនានា។ បច្ចុប្បន្ន កុមារីនេះ មានអ្នកតាមដានជិត ៣០០.០០០នាក់ នៅលើទំព័រ Instagram និង ២លាននាក់ នៅលើ Facebook ។ ចំណែកលើ Twitter គណនីភាសាអង់គ្លេសរបស់នាង មានអ្នកតាមដានជិត ១.០០០នាក់។

/

កាលពីអាយុ ៣ឆ្នាំ Kristina Pimenova បានតាមម្ដាយទៅកន្លែងធ្វើការ។ ព្រោះតែ Kristina មានមុខមាត់ និងរូបរាងស្រស់ស្អាត មិត្តរបស់ម្ដាយនាងជាច្រើន បានផ្ដល់យោបល់ថា គួរតែឱ្យ Kristina Pimenova ធ្វើជាអ្នកបង្ហាញម៉ូដ ដូចម្ដាយរបស់នាង។

/

ម្ដាយរបស់ Kristina Pimenova ក៏ចាប់ផ្ដើមឱ្យកូនស្រី សាកល្បងនឹងការងារនេះ។ មិនយូរប៉ុន្មាន Kristina Pimenova បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងបណ្ដាញសង្គម និងសារព័ត៌មាន។

/

Glikeriya Shirokova ដែលជាម្ដាយរបស់កុមារីនេះ យកចិត្តទុកខ្លាំង ទៅលើការគ្រប់គ្រងរូបថតរបស់កូន នៅលើបណ្ដាញសង្គម ព្រោះថា វាក៏ជួយឱ្យ Kristina Pimenova ឆាប់ល្បីឈ្មោះ។

កាលពីនៅបារាំង Kristina Pimenova មិនជាល្បីឈ្មោះប៉ុន្មាន ប៉ុន្តែ នៅពេលត្រឡប់ទៅកាន់រុស្ស៊ី និងបន្ទាប់ពីបានផ្ញើរូបថតទៅចូលរួមក្នុងការប្រឡងផ្នែកម៉ូដែលកុមារ ទើបកេរ្តិ៍ឈ្មោះរបស់ Kristina ត្រូវបានគេស្គាល់ច្រើន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ dailypostal/independent