ជើងមានរាងស្គម ស្រលូន គឺជាបំណងប្រាថ្នាដ៏ធំមួយ សំរាប់ស្រ្តីគ្រប់រូប ដើម្បីបង្ហាញពីភាពស្រស់ស្អាត សិចស៊ី និង ការទាក់ទាញរបស់ខ្លួន ដើម្បីឱ្យមនុស្សនៅជុំវិញខ្លួន មានការចាប់អារម្មណ៍។ ជាពិសេស ភាពស្រស់ស្អាតនេះ គឺសំរាប់ មនុស្សម្នាក់ដែលខ្លួនស្រលាញ់តែម្តងដូច្នេះ ដើម្បីទទួលបាននូវជើងមានរាងស្គម ស្រលូន និងមានភាពទាក់ទាញ អ្នកត្រូវធ្វើតាមការណែនាំ មួយចំនួន ដូចខាងក្រោម។

១/ ត្រូវដើរ រយៈពេលពី ៤ ទៅ ៦នាទី ដើម្បីកំដៅសាច់ដុំ២/ យកដៃ របស់អ្នក ធ្វើចលនា ពត់ចុះឡើង ទៅឆ្វេងទៅស្តាំ យ៉ាងហោចណាស់ ២០វិនាទី៣/ រត់ឱ្យបានរយៈពេល ១០នាទី ឬ ចម្ងាយ ១,៦០គ.ម។ វិធីនេះ អាចជំនួស ដោយការធ្វើចលនាលោត ងើយមុខឡើងទៅលើ រយៈពេល ៧ ទៅ ១០នាទី។ វិធីត្រូវធ្វើចលនា ឱ្យបានត្រឹមត្រូវ ទើបមានប្រសិទ្ធិភាព។៤/ ធ្វើចលនា ដោយទាត់ជើងរបស់អ្នកឡើងលើ ចុះឡើងៗ៥/ រត់ ដោយធ្វើចលនាលើកក្បាលជង្គង់ របស់អ្នកឱ្យខ្ពស់ស្មើនឹងចង្កេះ បន្ទាប់មក ដើរ ៥នាទី ទៀត ដើម្បីបន្ថយចង្វាក់បេះដូង ឱ្យនៅទាប ឬ ដើរយឺត តាមធម្មតាវិញ ក្រោយពីអ្នកធ្វើចលនាកីឡា តាមការណែនាំលើរួច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ livestrong